យុវជនម្នាក់ជិះម៉ូតូ គេចម៉ូតូមួយគ្រឿង ជិះឆ្លងផ្លូវជ្រុលទៅបុកខឿនថ្ម ដួលបោកក្បាលស្លាប់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូ គេចម៉ូតូមួយគ្រឿងទៀត ដែលបើកឆ្លងផ្លូវ ក៏ជ្រុលទៅបុកខឿនកណ្តាលទ្រូងផ្លូវ បណ្តាលឱ្យដួលបោកក្បាលស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កភ្ញាក់ផ្អើលកាលពីម៉ោង៦និង៣០ នាទីល្ងាចថ្ងៃទី២ មករា ២០១៥ នៅចំណុចផ្លូវវ៉េងស្រេងកែងផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សពយុវជនឈ្មោះ ឃុន វុទ្ធី អាយុ២៤ឆ្នាំ ជាបុគ្គលិកសណ្ឋាគារមួយ ស្នាក់នៅភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើតភូមិខ្លុយកើត ឃុំស្រយ៉ូវស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញយុវជនខាងលើ បើកម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខភ្នំពេញ1P-9447 ម្នាក់ឯងក្នុងល្បឿនលឿន ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានគេចម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកដែលបើកឆ្លងផ្លូវ ក៏ជ្រុលទៅបុកចំខឿនថ្មកណ្តាលទ្រូងផ្លូវ ដួលបោកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង ។
ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅ ស្រុកកំណើត ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំសាច់ញាតិមកទទួលពេលក្រោយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!