យកថ្មពិលផ្សំជាមួយធ្យូងនិងរុក្ខជាតិ កិនផ្ទុះឆេះធ្លាយខួរស្លាប់ម្នាក់
ខេត្តត្បូងឃ្មុំ ៖ បុរសចំណាស់ម្នាក់ឈ្មោះ ឆាន យ៉ាត អាយុ៥៧ឆ្នាំ នៅភូមិកន្សោមសត្វ ឃុំកក់ ស្រុកពញាក្រែក បានធ្លាយខួរ ស្លាប់ភ្លាមៗ ដោយសារផ្ទុះឆេះបំណែកគ្រឿង ផ្ទុះផ្សំពីថ្មពិលចាស់ៗលាយជាយធ្យូង និងដើមព្រាល កិនដោយត្បាល់ថ្ម ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ដល់កន្លែងកើត ហេតុផងដែរ ។
សមត្ថកិច្ចនគរបាលស្រុកពញាក្រែកបានប្រាប់ឲ្យដឹងថា បុរសខាងលើបានដើររើសថ្មពិលចាស់ៗ ពីតាមផ្ទះរបស់អ្នកភូមិ ដែលគេបានឈប់ប្រើ យកមកសន្សំទុកនៅផ្ទះ បានជាច្រើនដុំ ដំបូងៗគេមិន បានចាប់អារម្មណ៍ ថាយកមកធ្វើអ្វីនោះ ឡើយ ។
សមត្ថិច្ចប្រាប់ទៀតថា រហូតដល់រសៀលថ្ងៃទី០៦ ខែមករានេះ បុរសចំណាស់ឈ្មោះ យ៉ាត បានយក ថ្មពលទាំងនោះមក ដំបំបែកលាយ ជាមួយធ្យូង និងរុក្ខជាតិដើមព្រាល បន្ទាប់មកបាន ប្រើត្បាល់ថ្មកិន មិនបានប៉ុន្មានផងក៏ស្រាប់តែផ្ទុះឆេះ បែកត្បាល់ថ្មជាបំណែក តូចៗខ្ទាតមកត្រូវចិញ្ចើមធ្លាយ ខួរស្លាប់ភ្លាមៗតែម្តង ។ ចំណែកប្រពន្ធដែលនៅក្បែរនោះ ក៏ត្រូវអំបែងថ្មខ្ទាត ត្រូវជើងរងរបួសស្រាលដែរ ។
លោកវរសេនីយ៍ត្រី អោម មុនីវណ្ណ អធិការនគរបាលស្រុកពញាក្រែក បានប្រាប់ឲ្យដឹងដែរថា ករណីខាងលើ នេះពិតមាន កើតឡើងនៅភូមិឃុំខាងលើមែន ដោយសារតែបុរសវ័យចំណាស់ នោះបានយកថ្មពិល លាយធ្យូងកិនលាយជាមួយ ដើមរុក្ខជាតិ បណ្ដាលឲ្យផ្ទុះឆេះខ្ទេច ត្បាល់ថ្មជាបំណែកខ្ទាតត្រូវ ក្បាលធ្លាយខួរស្លាប់ យ៉ាងអាណោចអាធ័ម ។
សមត្ថកិច្ចស្រុកពញាក្រែកបញ្ជាក់ថា តាមការសន្និដ្ឋាន បុរសខាងលើនេះសង្ស័យមានអ្នកណាម្នាក់ ប្រាប់ពីរបៀបផ្សំគ្រឿងផ្ទុះ លុះពេលយកមក អនុវត្តផ្ទាល់ក៏បណ្ដាល ឲ្យផ្ទុះឆេះស្លាប់តែម្តង ។
សូមបញ្ជាក់ថា បុរសរងគ្រោះខាងលើជាកសិករធម្មតា មានកូន២នាក់ ក្រោយពីពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់ ទៅឲ្យក្រុមគ្រួសារធ្ វើបុណ្យតាមប្រពៃណី ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!