តន្រ្ដីនៃក្ដីសង្ឃឹម នឹងធ្វើឡើងនៅថ្ងៃទី ១០ខាងមុខ ដើម្បីរកថវិកា ជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ
ភ្នំពេញ៖ តន្ដ្រីនៃក្ដីសង្ឃឹម គឺជាការប្រគុំឡើងក្រោមការរៀបចំពីសំណាក់ក្រុមសប្បុរសធម៌យុវជនកម្ពុជា (Cambodia Youth Charity)។ កម្មវិធីនេះ ប្រារព្ធឡើងក្នុង គោលបំណងដើម្បីស្វែងរក ថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា និងកុមារក្រីក្រ នាតំបន់ដាច់ស្រយាល។ កម្មវិធីនេះដែរ នឹងប្រារព្ធឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា កូរ៉េ(CKCC)។
យោងទៅតាមលោក ឃឹម សុច័ន្ទវិរៈ ដែលជាប្រធាននៃក្រុមសប្បុរសធម៌យុវជន កម្ពុជាបាន បញ្ជាក់ថា កម្មវិធីរបស់យើងត្រូវបាន បែងចែកទៅជាកម្មវិធីធំ ៣សំខាន់ៗ ពោលគឺការតាំង ពិព័រណ៍ស្នាដៃកូនខ្មែរ ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតថ្មីៗ ដែលការតាំងពិព័រណ៍នេះ ត្រូវបានប្រារព្ធចាប់ តាំងពីពេលព្រឹក រហូតដល់ពេលរសៀល។ កម្មពិធីទី២ ដែលប្រារព្ធនាពេលព្រឹកនោះ គឺការប្រកួតសមត្ថភាព ច្រៀងរាំ និងទេពកោសល្យផ្សេងៗ។ រីឯកម្មវិធីធំទី៣នោះ គឺការប្រគុំតន្ដ្រីដែលនឹងប្រារព្ធឡើងនាពេលរសៀលចាប់ពីវេលាម៉ោង ១រសៀលតទៅ ដែលការប្រគុំតន្រ្ដីនេះត្រូវបានចូលរួមដោយសិល្បករ និងសិល្បការនីល្បីៗជាច្រើន ដូចជាកញ្ញាលាង សុផាឡែន, លោក Jimmy Kiss, លោក ម៉ា ច័ន្ទបញ្ញា, Emo Composer, ក្រុមក្មេងខ្មែរ, ក្រុម Khmer Pride, SED2R, លោក Tempo, លោកអា ដា សក្កដា, និងតារាល្បីៗជាច្រើនទៀត ជាពិសេសយើងនឹង ជួបជាមួយពិធីករ ពិធីការនី ដ៏មានប្រជាប្រិយភាព ដូចជា៖ អ្នកនាងខៀវ សានសាណា, លោកជា វណ្ណារឹទ្ធ, កញ្ញាឈិន រីយ៉ា, លោកគិរី, និងកញ្ញាឈុន ម៉ារីណែត។
តម្លៃសំបុត្រត្រឹមតែ ៥$ និងអាវយឺតត្រឹមតែ ៤$ តែប៉ុណ្ណោះ។
ជាចុងក្រោយ ពួកយើងខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងឡាយចូល ជួយចូលរួមជាវសំបុត្រ ដើម្បីចូលរួម ទាំងអស់គ្នាក្នុងការជួយ ដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា នាតំបន់ដាច់ ស្រយាល។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!