សមត្ថកិច្ច ចាប់ខ្លួន អ្នកលក់ឆ្នោត ខុសច្បាប់ ជាជនជាតិ វៀតណាម ជិត ២០នាក់ នៅស្រុកកោះធំ
ភ្នំពេញ៖ សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៦ និង១៥នាទីព្រឹក បានចាប់ខ្លួនជនជាតិវៀតណាម ជាអ្នកលក់ឆ្នោត ចំនួនជិត ២០នាក់ នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមអធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនជាតិវៀតណាមដែលមកលក់ឆ្នោត នៅស្រុកកោះធំ មានចំនួន ១៨នាក់ ទី១. ឈ្មោះ ជឿង យ៉ាំង សឺក ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ ខេត្តអាងយ៉ាង (គ្មានលិខិតឆ្លងដែន), ទី២. សាន អ៊ីម ភេទ ប្រុស អាយុ ២៧ឆ្នាំ រស់នៅ ភូមិខាន់អាង ឃុំតាំងថាន់ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ៣. ង្វៀង យ៉ាំង ជឿ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៤. ផាម វ៉ាន់ទៀង ភេទប្រុស អាយុ ៥៧ ឆ្នាំ រស់នៅភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន)។ ទី៥. ហ្វិន វ៉ាន់សុង ភេទ ប្រុស អាយុ៣៧ឆ្នាំ ភូមិលេខ១ ឃុំឡុងបិន ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៦. ដិន វ៉ាន់វ៉ុយ ភេទ ប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៧. ផាម វ៉ាន់ទឹង ភេទប្រុស អាយុ២២ឆ្នាំ ឮរស់នៅ ភូមិភូថាន់ ឃុំភូហ៊ូ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន), ទី៨. ឡេ យ៉ាំងហាវ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅ ភូមិយុិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9815430), ៩. ង្វៀង យ៉ាំងអិ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1151020), ១០. ឡេ យ៉ាំងគម ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1008881) ។
ទី១១. ង្វៀង តាំង ខាន់ ភេទ ប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9810865), ទី១២. ង្វៀង យ៉ាំងសឺង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅ ភូមិវឺុថាយ ឃុំដុងគី ស្រុកអានភូ (C1131835), ទី១៣. ឡេ យ៉ាំងសេន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750865), ទី១៤. ង្វៀង យ៉ាំងស៊ឺ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750864), ទី១៥, ចាំង យ៉ាំងអឺ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (B9750866), ទី១៦. ឡេ ធីហាយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C1008880), ទី១៧. ឡេ ធី យីម ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅ ភូមិយ៉ិនថាន់ ឃុំយ៉ិនជឿង ស្រុកអានភូ (C0833493) និងទី១៨. ជឿង ធីគ្រឿ ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅ ភូមិវឹកខាន់ ឃុំវឹកថាយ ស្រុកអានភូ (គ្មានលិខិតឆ្លងដែន)។
លោកអធិការនគរបាល បានបន្តថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានរឹបអូសយកវត្ថុតាងរួមមាន សន្លឹកឆ្នោត វៀតណាម ចំនួនសរុប ២.២៥០សន្លឹក, ទូរស័ព្ទចល័ត ០៦គ្រឿង និងថវិកាចំនួនសរុប ៦៥០.០០០ដុងវៀតណាម។
លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋរអ៊ូ និងទូរស័ព្ទមក ប្តឹងមន្រ្តីនគរបាល អធិការដ្ឋានស្តីពី ករណីជនជាតិវៀតណាមដើរ លក់ឆ្នោតជាតិរបស់គេ ក្នុងផ្សារកោះធំ និងខ្លះធ្វើដំណើរបន្ត ទៅលក់នៅភ្នំពេញ។ លុះទទួលបានពត៌មាន ថ្ងៃទី៨ ខែមករា កម្លាំងនគរបាលអធិការដ្ឋានបានល្បាតត្រួតពិនិត្យ រហូតឈានទៅឃាត់ បានជនជាតិវៀតណាមដើរ លក់ឆ្នោត និងកំពុងធ្វើដំណើរទៅលក់នៅភ្នំពេញ បានចំនួនសរុប ១៨នាក់ (ស្រី ០៣នាក់ ឆ្លងដែនខុសច្បាប់ ០៨នាក់)។ បច្ចុប្បន្នជន សង្ស័យទាំងនេះ ត្រូវបានមន្រ្តី នគរបាលយុត្តិធម៌ នៃអធិការដ្ឋានកំពុង សាកសួរតាមនីតិវិធីច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!