រទេះចម្បាំងចិនបុរាណ ធ្វើដោយតុបតែងពី មាសនិងគ្រឿងអលង្ការ តម្លៃរាប់មឺុនដុល្លារ សៅរ៍ ០៩ មករា, ២០១៦ ម៉ោង ០៩:៤២

 
 

ចិន៖  រទេះចម្បាំងចិនសម័យបុរាណអាយុជាង ២,០០០ឆ្នាំមួយគ្រឿង ដែលត្រូវបានអ្នកបុរាណវិទូជីក រកឃើញ នៅបុរាណស្ថាន មួយកន្លែង ត្រូវបានអ្នកបុរាណវិទូ ធ្វើឡើងជាថ្មីតាមគំរូដើម ដោយចំណាយ​ប្រាក់លើគ្រឿង តុបតែង អស់រាប់ម៉ឺនដុល្លារ ។



តាមប្រភពព័ត៌មានឲ្យដឹងថា  រទេះចម្បាំងនេះបានធ្វើឡើងដោយចម្លងតាមដូចរទេះបុរាណ ដែលជីករកឃើញ នៅបុរាណស្ថាន Majiayuan ដោយធ្វើឡើងប្រើប្រាស់ គ្រឿងពេជ្រមាស និងប្រាក់ជាច្រើនដើម្បី តុបតែងតួរទេះ ចំណែក កង់រទេះនេះ ត្រូវបានធ្វើពីមាសសុទ្ធតែម្តង ហើយ​ទឹកប្រាក់ចំណាយ ធ្វើរទេះទាំងមូល អស់២លានយ័ន ប្រមាណជា ៣០៣,៦៣៧ ម៉ឺនដុល្លារអាមេរិក ។

អ្នកបុរាណវិទូមួយចំនួនបានប្រាប់ឲ្យដឹងថា រទេះចម្បាំងបុរាណដ៏ប្រណិតនេះ ជាឧបករណ៍ប្រើប្រាស់ក្នុង សឹក សង្រ្គាម របស់កុលសម្ព័ន្ធ Yi-qu ជាកុលសម្ព័ន្ធមួយ ដ៏មានឥទ្ធិពលដែលរស់នៅភាគ ខាងត្បូងប្រទេសចិន រាប់ពាន់ឆ្នាំ តាំងពីឆ្នាំ៤៧៥មុនគ.ស ដល់ឆ្នាំ២២១មុនគ.ស ។  


គ្រឿងអលង្ការតុបតែងជាប់រទេះចម្បាំងនេះ

ក្នុងនោះ លោក Wang Hui នាយកផ្នែកបុរាណវិទ្យានៃវិទ្យាស្ថាន Gansu បានប្រាប់ឲ្យដឹងថា រទេះចម្បាំង បុរាណ នេះបានធ្វើឡើង ដោយរួម ច្របាច់បញ្ចូលគ្នា ដោយវប្បធម៌បែបចិន និង លោកខាងលិច ។

គួរបញ្ជាក់ដែរថា រទេះចម្បាំងតម្លៃរាប់ម៉ឺនដុល្លារនេះ បានដាក់តាំង បុរាណជាមួយ វត្ថុជាង ៣០០ផ្សេងទៀតក្នុង កម្មវិធីតាំង បង្ហាញ មួយវត្ថុបុរាណមួយ ក្នុងសារមន្ទីរ Qinshihaung ក្នុងទីក្រុងស៊ីអាន ចាប់ពីខែមករា ដល់ខែ មេសា ឆ្នាំ២០១៦នេះ ៕

 






រទេះចម្បាំង និងគ្រឿងបុរាណចម្លងផ្សេងៗទៀតដែលដាក់តាំងបង្ហាញ

ប្រភព CCTVnews

ដោយ៖ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម