កំពូលភាពយន្តហូលីវូដ Star Wars: The Force Awakens បង្កើតភាពអស្ចារ្យ នៅកម្ពុជា និងទូទាំងពិភពលោក
Star Wars: The Force Awakens ដែលបានចាក់បញ្ចាំងក្នុងរោងភាពយន្តទូទាំង ពិភពលោកតាំង ពីថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០១៥ បានទទួលការពេញ និយមយ៉ាងច្រើន សន្ធឹកសន្ធាប់។ នៅកម្ពុជា ត្រឹមតែថ្ងៃដំបូង នៃការចាក់បញ្ចាំង ខ្សែភាពយន្តនេះបាន រកប្រាក់ចំណូលដល់ទៅជាង ២ម៉ឺន ៣ពាន់ដុល្លារអាមេរិក ដែលនេះជាចំនួនដ៏ច្រើនកម្រមាន។
នៅសហរដ្ឋអាមេរិក ខ្សែភាពយន្តនេះបានទទួលជោគជ័យយ៉ាងឆាប់រហ័ស ដោយត្រឹមតែ ២១ម៉ោងក្រោយការ ចាក់បញ្ចាំង ប៉ុណ្ណោះ វាបានរកចំណូលដល់ទៅ ១០០ លានដុល្លារអាមេរិក ហើយត្រឹមតែ១៦ថ្ងៃ ចំណូលកើនឡើងដល់ ៧០០ លានដុល្លារអាមេរិក ដែលបានយក ឈ្នះខ្សែភាពយន្តហូលីវូដ Avatar ដែលធ្លាប់ជាខ្សែភាពយន្តរកចំណូលបានច្រើន ជាងគេបំផុត ។
Star Wars: The Force Awakens បានផ្ដោតលើតួអង្គស្រីអាយុត្រឹម១៩ឆ្នាំ ឈ្មោះ Rey និងមនុស្សយន្ត BB-8 ដ៏ឆ្លាតនិងគួរឱ្យ ស្រឡាញ់។ អ្នកទស្សនានឹងទទួលបានទស្សនីយភាពអស្ចារ្យនៃសង្គ្រាមរវាងពិភពស និងខ្មៅ ហើយនឹងអាចដឹងថាតើ Rey មានថាមពលអស្ចារ្យកម្រិតណា។
ការទស្សនាជា 3D និង 4DX គឺកាន់តែធ្វើឱ្យអ្នកទស្សនា បានឃើញនូវភាពអស្ចារ្យនិងសម្បើមនៃ ខ្សែភាពយន្តកាន់តែខ្លាំង ឡើងថែមទៀត ហើយធ្វើឱ្យចង់តាម ដានទស្សនាតាំងពីដើម រហូតដល់ចប់ និងមិនដាច់ចិត្តក្រោកចេញពីកៅអីឡើយ។ អ្នកទស្សនាមួយចំនួនបានទៅ មើលខ្សែភាពយន្តនេះ ៣ទៅ៤ដងរួចទៅហើយ ហើយសម្រាប់អ្នកដែលមិនទាន់បានទស្សនា ក៏មិនគួររង់ចាំឱ្យខកខាន ពេលវេលាក្នុងការទៅទស្សនា ផ្ដិតយក រូបភាពដ៏អស្ចារ្យនៃខ្សែភាពយន្តហូលីវូដដ៏ធំ ល្បីល្បាញនេះ ផងដែរ។
“សូមឱ្យថាមពលដ៏អស្ចារ្យនេះនៅជាមួយអ្នកជានិច្ច May the force be with you.”
ទស្សនា Trailer នៅទីនេះ
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែលលោក អ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ៕
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!