អ្នកវាយតម្លៃអចលនៈទ្រព្យឲ្យតម្លៃខ្ពស់ ការវិនិយោគលើខុនដូ D’seaview

 
 

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យអចលនទ្រព្យនៅកម្ពុជាមានការរីកចំរើន គួរអោយគត់ សំគាល់ដោយបច្ចុប្បន្ននេះ មានវិនិយោគគិនជាតិ និងអន្តរជាតិជាច្រើនបាននិង កំពុងមកវិនិយោគ និងសាងសង់អាគារពាណិជ្ជកម្ម ខុនដូ បុរី ផ្សារទំនើប និងអាគារ​ខ្ពស់ៗ​ជា​ច្រើននៅក្នុងប្រទេសកម្ពុជា។​

ជាក់ស្តែងគម្រោង D’seaview ដែលជាគម្រោងសាងសង់ខុនដូនិងអគា​រពាណិជ្ជកម្ម ដ៏ធំរបស់ ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី បានបោះទន់វិនិយោគនៅក្នុង​ ខេត្ត​ព្រះសីហនុដែល ជា តំបន់ទេសចរណ៍ដ៏ មានសក្តានុពលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ 

D’Seaview គឺជាគម្រោងអភិវឌ្ឍ​ន៍ទីមួយដែលមានអាគារពាណិជ្ជកម្មនិងលំនៅស្ថាន ហើយត្រូវ បានសាងសង់នៅផ្ទៃដី​​ 9,818 ម៉ែតការ៉េ។ អាគារពាណិជ្ជកម្មនេះត្រូវបានរចនា ឡើងឲ្យ មាន4ផ្នែកផ្សេងគ្នា ដែលសមស្រប​សំរាប់​​​ស្ថាប័នហិរញ្ញវត្ថុ អគារការិយាល័យ ភោជនីយ អាហារ ស្កាយិ៍បា មណ្ឌលសុខភាព ក្លឹបហាត់ប្រាណ​​ ហាងកែសម្ផស្ស Mini Mart​ កន្លែងក្មេង លេង និងបរិក្ខារ​ផ្សេងៗទៀត​ជាច្រើន​ទៀត។​​

លោក វ៉ាន់ ចាន់ថន អនុប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលន​​​ ទ្រព្យបានលើកឡើងថា៖ «បច្ចុប្បន្ននេះតម្រូវការ កន្លែងស្នាក់នៅមាន កាន់តែច្រើនឡើង ជាពិសេស​ នៅពេលសមាហរណកម្ម អាស៊ានខាងមុខនេះនឹងមាន ជនបរទេសចេញ ចូលច្រើន​ដូច្នេះ តម្រូវការនៃការស្នាក់នៅ នឹងមានការកើនឡើង ដែលទាមទារ អោយមាន កន្លែងស្នាក់នៅច្រើន ហើយវាក៏ជាកត្តាមួយ ដែលជំរុញ​អោយ វិស័យសេដ្ឋកិច្ចក្នុងប្រទេស​កម្ពុជា​ មាន​ការរីកចម្រើនផងដែរ។

លោកយឿនសេរីវ៉ាត ដែលជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអចលនទ្រព្យនៃ ក្រុមហ៊ុន​ឡាន ប្រផឹធី អិលធី បានមាន ប្រសាសន៍ថា៖  «មានអ្នកវិនិយោគទុន​ បរទេស​ជាច្រើន​ ដែល​បាន​​វិនិយោគនៅក្នុង ខេត្តព្រះសីហនុ  ហើយអ្នកទាំងនេះនឹងត្រូវការ កន្លែង​ស្នាក់​នៅ ដែល​មាន​ផាសុខភាព សម្រាប់បុគ្គលិកដែល មកពីបរទេស»។

លោក វ៉ាន់ ចាន់ថន បានបញ្ជាក់បន្ថែមថា៖«ការរស់នៅក្នុងខុនដូរ​មាន​អត្ថប្រយោជន៍ច្រើន  គឺវាមានសុវត្ថិភាពដោយអ្នក រស់នៅក្នុងខុនដូរ​ មិនចាំបាច់​ខ្វល់​ ខ្វាយ​ច្រើនរឿងសន្តិសុខ​ ព្រោះគេមានសន្តិសុខយាម និងមានកាមេរ៉ាសុវត្ថិភាពនៅគ្រប់​ ទីកន្លែងព្រមទាំងមាន ចំណតរថយន្តត្រឹមត្រូវ ជាងនេះទៅទៀត គឺគេមិនបារម្ភរឿង ទឹក​លិច​ឬភ្លើងដាច់ ហើយ​ក៏​មិនពិបាក ក្នុងការថែទាំអនាម័យ ក្នុងបន្ទប់​ ព្រមទាំង​មាន​បរិយាកាស​ ល្អដែលធ្វើអោយ​អ្នក​រស់នៅទីនោះ មានអារម្មណ៍ស្រស់ស្រាយ»។​

បើតាមប្រសាសន៍របស់ឯកឧត្តមប៉ាសុជាតិវង្ស​ អភិបាល​រាជធានីភ្នំពេញ​កាលពីពេលថ្មីៗ នេះបានឲ្យដឹងថា​៖ «បច្ចុប្បន្ន ប្រទេសកម្ពុជាមានការ អភិវឌ្ឍលើគ្រប់វិស័យ និងមានលំនឹង​ ម៉ា​ក្រូសេដ្ឋកិច្ចខ្ពស់ និងអតិផរណាទាប។ ជាក់ស្តែងផលិតផលក្នុង ស្រុកសរុបសម្រាប់ប្រជាជន​ម្នាក់មានការកើន​ឡើង​​ជាលំដាប់ពីប្រមាណ ៧៣៨ ដុល្លានៅឆ្នាំ ២០០៨ ដល់ ១១៣៩ ដុល្លានៅឆ្នាំ២០១៤ ហើយត្រូវប៉ាន់ស្មានថា នឹងកើនឡើងរហូត ដល់ប្រមាណ ១៥៧៩ដុល្លា​នៅឆ្នាំ ២០១៨​ខាង​មុខ»​។​​

ឯកឧត្តមប៉ាសុជាតិវង្ស​ក៏បានបញ្ជាក់ថា ៖«​​ដោយសាកំណើនសេដ្ឋកិច្ចគួរអោយគត់សម្គាល់​នេះ ប្រទេសកម្ពុជា បាន​ប្រែក្លាយ​ ពី​ប្រទេសកំពុងអភិវឌ្ឍន៍ មានចំណូលទាប មកជាប្រទេស​ កំពុងអភិវឌ្ឍន៍មាន ចំណូលមធ្យមដែលបញ្ជាក់អោយកាន់ តែច្បាស់ថា អំណាចទិញរបស់​ប្រ ជាពល​រដ្ឋ​មានការកើនឡើង ជា​បន្តបន្ទាប់»។ ហេតុដូច្នេះហើយទើបបច្ចុប្បន្ននេះ​ ប្រជា​ពលរដ្ឋ​​កម្ពុជាមាន លទ្ធភាព​ច្រើន​ក្នុង​កា​រ ទិញខុនដូរ ឬផ្ទះសម្បែង ដើម្បីស្នាក់នៅដោយខ្លួនឯង ដែលនេះបញ្ជាក់អោយឃើញថា​ ប្រទេសកម្ពុជាមានការ រីកចម្រើនយ៉ាង ឆាប់រហ័ស។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡួត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម