ស៊ុក សុភា ឡើង​តាំង​ពី​អូស្ត្រាលី មក​ទទួល​សញ្ញាបត្រ​នៅ​កម្ពុជា​ព្រឹក​នេះ

 
 

ស្សិត​ថ្នាក់​ឧត្តម​ចំនួន​ជាង ៧០០០នាក់ បាន​មក​ជួប​ជុំ​គ្នាទទួល​សញ្ញាបត្រ​ព្រឹក​មិញ ក្នុង​នោះ​មាន​សិល្បករ​ខ្មែរ​មួយ​ចំនួន ក៏​បាន​មក​ទទួល​សញ្ញាបត្រ​ដ៏​មាន​កិត្តិយស​ជាមួយ​នឹង​គេ​ដែរ។

សិល្បករ​ខ្មែរ​ទាំង​នោះ​រួមមាន លោក ស៊ុក សុភា ដែល​បាន​ដក​ខ្លួន​ទៅ​រស់​នៅ​អូស្ត្រាលី​ជាមួយ​ភរិយា​តាំង​ពី​រៀប​ការ​រួច​នោះ ក៏​បាន​បង្ហាញ​ខ្លួន​ក្រឡឺម​នៅព្រឹក​នេះដែរ​។ ក្រៅ​ពី​នេះ មាន​លោក អ៊ឹម ជីវ៉ា តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍ លោក គឹម សីហា តារា​សម្តែង និង​ជា​គូស្នេហ៍​កញ្ញា គង់ ចាន់​ស្រីមុំ និង​លោក សាន វិសាល ពិធីករ​ទូរទស្សន៍​ហង្សមាស​ជា​ដើម។

រឿង​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​​ថា លោក ស៊ុក សុភា បាន​ឡើង​តាំង​ពី​អូស្ត្រាលី​មក​ទទួល​សញ្ញាបត្រ​បរិញ្ញា​នៅ​កម្ពុជា​ព្រឹក​នេះ។ នេះ​បើ​​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់​ឲ្យ​ដឹង។ តារា​សម្តែង និង​ជា​ពិធីករ​ទូរទស្សន៍​រូប​នេះ ប្រាប់​បន្ត​​ថា សញ្ញាបត្រ​ដែល​លោក និង​លោក ស៊ុក សុភា ទទួល​បាន​ព្រឹក​នេះ គឺ​សញ្ញាបត្រ​បរិញ្ញាបត្រ​ច្បាប់ ក្រោយ​ពួក​លោក​បាន​បញ្ចប់​បរិញ្ញា​ជំនាញ​នេះ ប្រមាណ​ជា ៥​ឆ្នាំ​កន្លង​មក នៅ​សាកលវិទ្យាល័យ​ភូមិន្ធ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច។ ដោយ​ឡែក​សិល្បករ​ផ្សេង​ទៀត លោក​មិន​ច្បាស់​ថា ពួក​គេ​ទទួល​សញ្ញាបត្រ​ជំនាញ​អ្វី​ឡើយ៕

រូបថត៖ បណ្តាញ​សង្គម

ប្រភព​ Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម