អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ឃាត់ខ្លួនជនបរទេស រស់នៅខុសច្បាប់ជាង ៧០នាក់ និងត្រៀមបណ្តេញ ចេញពីកម្ពុជា

 
 

ភ្នំពេញ៖ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ បានឃាត់ខ្លួនជនបរទេសចំនួន ៧០នាក់ មាន១០សញ្ជាតិ ដែលរស់នៅខុសច្បាប់ នៅកម្ពុជា និងត្រៀមបណ្តេញ ចេញពីប្រទេស។

យោងតាមនគរបាល ដែលបានចុះទៅ អនុវត្តន៍ប្រតិបត្តិការនេះ បានឲ្យដឹងថា ជនបរទេសនោះមានចំនួន ៧៣នាក់ (ស្រី១៦នាក់) មាន ១០សញ្ជាតិ ផ្សេងគ្នា រួមមាន ទី១. ជនជាតិវៀតណាមចំនួន ៥៣នាក់ (ស្រី ១៦នាក់), ទី២. ជនជាតិនីហ្សេរីយ៉ា ០៧នាក់ (ប្រុស), ទី៣. ជនជាតិអង់គ្លេស ០២នាក់ (ប្រុស), ទី៤. ជនជាតិកូរ៉េ ០១នាក់ (ប្រុស), ទី៥. ជនជាតិហូឡង់ ០២នាក់ (ប្រុស), ទី៦. ជនជាតិសេរ៉ាលេអូន ០១នាក់ (ប្រុស), ទី៧. ជនជាតិអាឡឺម៉ង់ ០២នាក់ (ប្រុស), ទី៨. ជនជាតិបាគីស្ថាន ០១នាក់(ប្រុស), ទី៩. ជនជាតិឥណ្ឌា ០១នាក់ (ប្រុស) និងទី១០. ជនជាតិកាណាដា ០១នាក់ (ប្រុស)។

នគរបាលដដែល បានបញ្ជាក់ថា បច្ចុប្បន្ននេះ ជនបរទេសទាំងអស់នោះ កំពុងឃាត់ខ្លួនទុកនៅកន្លែង ត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមច្បាប់ និងធ្វើការណ្តេញពី ព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ទោះបីជាការអនុវត្តច្បាប់ អន្តោប្រវេសន៍ បានរិតបន្តឹងយ៉ាងណាក៏ដោយ ក៏នូវតែមានជនបរទេស មួយចំនួនតូចឆ្លៀតលួចឆ្លងដែន ស្នាក់នៅ និងធ្វើការរកស៊ី ដោយខុសច្បាប់ដដែល៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម