ទិដ្ឋភាពជាក់ស្តែង ថតបាននៅក្នុងរថយន្ត ដែលបើកធ្លាក់ជ្រោះ (មានវីដេអូ)

 
 

សហរដ្ឋអាមេរិក៖ វីដេអូដ៏គួរឲ្យតក់ស្លុត និងកម្របានឃើញមួយ ត្រូវបានគេយកមកបង្ហោះ នៅលើអ៊ិនធើណេត ដោយនោះគឺជាទិដ្ឋភាពជាក់ស្តែង ដែលថតបាននៅក្នុងរថយន្តមួយ ដែលបានបើកធ្លាក់ជ្រោះទាំងកម្រោល។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពមួយនេះថតបាន ខណៈពេលដែលមាន ឧប្បទ្ទវហេតុមួយកើតឡើង កាលពីឆ្នាំមុន តែវីដេអូទើបនឹង ត្រូវបានយកមកបង្ហោះ នៅលើបណ្តាញអ៊ិនធើណេត នាពេលថ្មីៗនេះ ដែលបានបង្កឲ្យមាន មនុស្សជាច្រើនចាប់អារម្មណ៍ យ៉ាងខ្លាំង។

តាមពិតទៅវីដេអូមួយនេះ គឺថតបានដោយលោក James Shaw Jr ហើយរូបគាត់គឺជាអ្នក បើករថយន្តប្រភេទ Subaru Forester XT ស៊េរីឆ្នាំ២០០៥ ដែលបានជួបគ្រោះថ្នាក់ នៅឯផ្លូវធំ Angeles Crest រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តែជាសំណាងគាត់ អាចគេចផុតពីគ្រោះថ្នាក់ ដ៏ធំមួយនេះបាន។




រថយន្តដែលបើកធ្លាក់ជ្រោះ តែសំណាងអ្នកបើកបរ មិនគ្រោះថ្នាក់ដល់ជីវិត

ជាមួយគ្នានេះដែរ James បានពន្យល់ថា “ខ្ញុំគិតថានៅពេលដែលខ្ញុំ បើកបុកពំនូកដីដែល គរនៅគែមមាត់ជ្រោះនោះ ឡានរបស់ខ្ញុំនឹងអាចឈប់ តែអ្វីៗខុសពីការគិតរបស់ខ្ញុំ គឺថាឡានរបស់ខ្ញុំ បោលទៅមុខបន្តធ្លាក់ជ្រោះតែម្តង យ៉ាងណាមិញ នេះគឺជាសំណាងដ៏ធំបំផុតមួយ សម្រាប់ខ្ញុំព្រោះថា បើឡានរបស់ខ្ញុំ ក្រឡាប់តែ១ឬ ២ជុំទៀតនោះ ខ្ញុំពិតណាស់ច្បាស់ជាត្រូវស្លាប់ ក្នុងគ្រោះថ្នាក់នោះបាត់ទៅហើយ”។

គូសបញ្ជាក់ផងដែរថា វីដេអូមួយនេះ មានអ្នកចូលទស្សនា រហូតដល់ទៅជាង ២លានដង ក្នុងរយៈពេលមិនដល់ ១សប្តាហ៍ផង ក៏ព្រោះតែទិដ្ឋភាពនោះស្តែង ហើយធ្វើឲ្យអ្នកដែល មើលហើយមានអារម្មណ៍ថា តក់ស្លុតនិង ស្រៀវជំនួសអ្នកដែលបានជួបហេតុការណ៍ផ្ទាល់ទៅទៀត៕

តោះចង់ដឹងថា តើវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម