សេ​១២៥​និង​ម៉ូតូ​កង់​បី​ បើក​បញ្ច្រាស​ បុក​គ្នា​ស្លាប់​បុរស​ម្នាក់ ​នៅ​ផ្លូវ​ត្រសក់ផ្អែម

 
 

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ បាន​កើតឡើង​តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម ​រវាង​ម៉ូតូ​ហុងដា ឌ្រី​ម សេ​១២៥ និង​ម៉ូតូ​កង់​បី ​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី តាម​បណ្ដោយ​ផ្លូវ​ត្រសក់ផ្អែម (​ផ្លូវ​លេខ​៦៣) ចំណុច​មុខ​ផ្ទះសំណាក់ សេង ហុង ស្ថិត​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង សុខ​ផល អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ចំណែក​ម៉ូតូ​កង់​បី​បាន​បើក​គេចខ្លួន​បាត់​ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BL-3696 បើក​យ៉ាង​លឿន ​តាម​បណ្ដោយ​ផ្លូវ​លេខ​៦៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​ស្រប​ទិស​ដៅ​ចរាចរណ៍​) ចំណែក​ម៉ូតូ​កង់​បី ពណ៌​ក្រហម ​បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​យ៉ាង​លឿន​ផង​ដែរ ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ ក៏​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង លាន់​ដូច​រន្ទះ បណ្ដាល​បុរស​អ្នក​បើក​ម៉ូតូ​សេ​១២៥​ ផ្លោង​ជ្រុះ​មួក​សុ​វត្ថិ​ភាព​ពី​ក្បាល​ ហើយ​ហោះ​ទៅ​បុក​នឹង​ដៃ​ម៉ូតូ​កង់​បី​ ធ្លាយ​​ក្បាល​ស្លាប់​ភ្លាម​មួយ​រំពេច ។ ភ្លាម​ៗ​នោះ​អ្នក​បើក​ម៉ូតូ​កង់​បី ​បាន​បន្ថែម​ល្បឿន​ គេចខ្លួន​បាត់​ស្រមោល​ តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​សម​ត្ថិ​ច្ច​ បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​ទំនាក់ទំនង​ ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដើម្បី​មក​យក​សព​ ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ព្រមទាំង​ស្រាវជ្រាវ​រក​ម្ចាស់​ម៉ូតូ​កង់​បី ​ដើម្បី​នាំ​យក​មក​ដោះស្រាយ​តាម ​នីតិវិធី​ច្បាប់ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម