អាវុធហត្ថក្លែង ក្លាយម្នាក់ ដែលអាវុធហត្ថ ពិតប្រាកដ ចាប់ខ្លួន គឺជាចោរប្លន់ ទើបចេញពីគុក
ភ្នំពេញ៖ យុវជនម្នាក់ដែលក្លែង បន្លំស្លៀកឯកសណ្ឋាន អាវុធហត្ថសក្តិ២ និងពាក់មួកបញ្ជាការ ដ្ឋានកងអង្គរក្ស ត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ គឺធ្លាប់ជាប់គុក ៦ឆ្នាំ ពីបទប្លន់ កាលពីខែកុម្ភៈ ឆ្នាំ២០០៩ និងទើបតែចេញពី គុកវិញនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥។ ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពី យុវជនម្នាក់នេះ បានទៅដើរទារប្រាក់ ពីអ្នកចែកចាយ និងជក់គ្រឿងញៀន នៅម្តុំភូមិត្រពាំងឈូក មុខពេទ្យលោកសង្ឃ ហើយជិះម៉ូតូទៅបង្ក គ្រោះថ្នាក់ចរាចរជាមួយរថយន្ត លុចស៊ីស៥៧០ មួយគ្រឿង នៅចំណុច ផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
សេចក្តីរាយការណ៍ ព័ត៌មានពីសមត្ថកិច្ច ឲ្យដឹងថា តាមចម្លើយសារភាព របស់យុវជនខាងលើនេះ បានឲ្យដឹងថា រូបគេមានឈ្មោះ ហុង រិទ្ធ ហៅ ហ៊ុន រិទ្ធ អាយុ ២៧ឆ្នាំ មានមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កន្លងមកមុនឆ្នាំ២០០៩ រូបគេធ្លាប់ក្លែងបន្លំជា អាវុធហត្ថដើរគំរាមជម្រិតទារប្រាក់ និងប្លន់ប្រជាពលរដ្ឋជាច្រើន លើកច្រើនសារ រួចមកហើយ ហើយក៏ត្រូវបាន កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូន ទៅតុលាការ ម្តងរួចមកហើយដែរតាំងពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០០៩ និងត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារ រយៈពេល៦ឆ្នាំ ពីបទប្លន់។
ប្រភពដដែលបន្តថា “បន្ទាប់ពីចេញពីគុក នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ រូបគេមិនមានមុខរបរអ្វីជាក់លាក់ ក៏ទៅទិញឯកសណ្ឋាន អាវុធហត្ថពីផ្សារទឹកថ្លា បន្លំជាអាវុធហត្ថពាក់សក្តិ២ ដើរគម្រាមជំរិតទារប្រាក់ ពីប្រជាពលរដ្ឋទៀត ពិសេសបានទៅគម្រាម យកប្រាក់ពីពួកលក់ និងជក់គ្រឿងញៀន នៅម្តុំមុខពេទ្យលោកសង្ឃ ជាញឹកញាប់ស្ទើររាល់ថ្ងៃ”។
រហូតដល់យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានដើរ យកប្រាក់ពីអ្នកលក់ និងជក់គ្រឿងញៀន នៅម្តុំត្រពាំងឈូក មុខពេទ្យ លោកសង្ឃ ដូចរាល់ដងរួច រូបគេបានជិះម៉ូតូទៅ ប៉ះជាមួយឡាន លុចស៊ីស៥៧០ មួយគ្រឿង នៅម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគ។ ពេលមានប៉ូលីសប៉ុស្ត៍ផ្សារ ដើមគទៅអន្តរាគមន៍ រូបគេបានជិះម៉ូតូឌុបទៅផ្ទះ ប្តូរឯកសណ្ឋានជា អាវុធហត្ថក្លែងក្លាយ ត្រលប់មក កន្លែងកើតហេតុ ធ្វើការគំរាមកំហែង ដល់ភាគីម្ចាស់ឡាន និងសមត្ថកិច្ច ទៅទីនោះ ដោយនិយាយគ្នាមិនត្រូវ ក៏បាននាំគ្នាទៅ សម្របសម្រួលនៅ ប៉ុស្ត៍នគរបាលផ្សារដើមគ រហូតដល់កម្លាំងអាវុធហត្ថ ខណ្ឌទួលគោកទៅដល់ មើលដឹងថារូបគេជា អាវុធហត្ថក្លែងក្លាយ ក៏ចាប់បញ្ជូនទៅបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!