ប្អូនថ្លៃមកលេងផ្ទះឆ្លៀតឱកាសចាប់ រំលោភត្រូវប៉ូលិសឃាត់ខ្លួន
ខេត្តពោធិ៍សាត់ ៖ ប៉ូលិសក្រុងពោធិ៍សាត់ បានឃាត់ខ្លួនបុរសម្នាក់ពីបទចាប់រំលោភសេពសន្ថវៈ ប្អូនស្រីថ្លៃខ្លួនឯង ខណៈពេល ប្អូនថ្លៃមក លេងផ្ទះហើយប្រពន្ធមិននៅ កាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងផ្ទះរបស់ជនសង្ស័យស្ថិត នៅក្នុងក្រុងពោធិ៍សាត់ ប៉ុន្តែទើបតែឃាត់ខ្លួន បាននៅថ្ងៃទី១៣ ខែមករា នេះ បន្ទាប់ពីអាណាព្យាបាលបានដាក់ ពាក្យបណ្ដឹង ។
មន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះ ឈ្មោះ ហម យាន អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះ អាយុ១៧ឆ្នាំរស់នៅស្រុកវាលវែង ។ ឃាត់ខ្លួនតាមពាក្យ បណ្ដឹងរបស់អាណាព្យាបាល ដែលបានចោទ ប្រកាន់ថា ជនសង្ស័យឈ្មោះ ហម យាន បានចាប់រំលោភក្មេង ស្រីខាងលើដែលត្រូវជាប្អូនថ្លៃខ្លួនឯង ខណៈពេលនាងមក លេងផ្ទះហើយប្រពន្ធមិននៅ ។
នារីរងគ្រោះបានរៀបរាប់ថា កាលពីថ្ងៃទី៨ មករា នាងបានធ្វើដំណើរពីស្រុកវាលវែងមក លេងបងស្រី នៅក្រុងពោធិ៍សាត់ លុះពេលមកដល់ បងស្រីមិននៅផ្ទះ នៅតែបងថ្លៃដោយសារ យប់ទៅហើយមិន អាចវិលត្រឡប់ទៅស្រុកវិញបាន ក៏សម្រេចចិត្ត សម្រាកក្នុងផ្ទះនោះមួយយប់ ចាំស្អែកទើបត្រឡប់ទៅផ្ទះវិញ ។ ដោយឃើញឱកាសល្អនៅវេលាយប់នោះ ក៏ត្រូវបងថ្លៃចិត្តអប្រិយ ចាប់រំលោភតែម្ដង ។
លុះពេលត្រឡប់ទៅស្រុកកំណើតវិញ នាងក៏បាននិយាយរឿងរ៉ាវខាងលើនេះប្រាប់អាណាព្យាបាល ទើបដាក់ពាក្យបណ្ដឹង មកសមត្ថកិច្ចនគរបាលស្រុកវាលវែង ហើយសមត្ថកិច្ចស្រុកវាលវែង បានសហការ ជាមួយនគរបាលក្រុងពោធិ៍សាត់ ទើបឈានទៅឃាត់ ខ្លួនជនសង្ស័យដែល ត្រូវជាបងថ្លៃនៅថ្ងៃ ទី១៣ មករា នេះតែម្ដង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនារសៀលថ្ងៃទី១៣ មករា នេះ ដើម្បីចាត់ការ តាមនីតិវិធី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!