កូនប្រុសថៅកែហាងថតរូបត្រូវអាវុធហត្ថ ចាប់ខ្លួនពីបទដាក់ថ្នាំ សណ្ដំរំលោភរួចប្លន់យក ទ្រព្យសម្បត្តិ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាកូនថៅកែហាងថតរូបត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌ៧មករាធ្វើការ ឃាត់ខ្លួនបន្ទាប់ពីទទួល ពាក្យបណ្ដឹងពីនារីរងគ្រោះ ថាបានដាក់ថ្នាំសណ្ដំ រួចនាំនាងទៅរំលោភនៅក្នុង ផ្ទះសំណាក់ឡាក់គី២ ព្រមទាំងប្លន់យក ទូរស័ព្ទដៃ និងគ្រឿងអលង្ការ អស់ពីខ្លួនថែមទៀតផង ។
សមត្ថកិច្ចអាវុធហត្ថខណ្ឌ៧មករាបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បូរ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះលេខ១៨៩ មហាវិថីព្រះមុនីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាកូនប្រុសថៅកែហាងថតរូប ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវលេខ១០៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា ខណៈជនសង្ស័យកំពុងជិះរថយន្តដល់ទីនោះ ។ ចំណែកនារីរងគ្រោះ ស.ស.ច.ដ. អាយុ២៩ឆ្នាំ មុខរបររកស៊ី ។
យោងតាមពាក្យបណ្តឹងនារីរងគ្រោះបានបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ នាងបាន ទៅចូលរួមកម្មវិធីខួបកំណើត មិត្តភក្តិមួយកន្លែង ដោយនៅពេលនោះ នាងបានជួបជុំ និងស្គាល់ជនសង្ស័យ ហើយនៅ ពេលចេញពីកម្មវិធីខួបកំណើតនោះ ដោយសាររូបនាងពុំមាន យានជំនិះធ្វើដំណើរត្រឡប់ ទៅផ្ទះវិញទើបបុរស សង្ស័យឲ្យនាងជិះរថយន្តទៅផ្ទះជាមួយ ។
ប្រភពបន្តថា លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវជនសង្ស័យបានបបួលនាងហូបអាហារ ជាមួយគ្នាដោយ សន្យាថានឹងឲ្យលុយ ២០០ដុល្លារដល់នាង ។ លុះនាងចុះហូប អាហាររួចហើយ ស្រាប់តែទន់ដៃទន់ជើង លែងដឹងខ្លួនតែម្តង ។ ក្រោយមកពេលនាង ស្វាងដឹងខ្លួនវិញស្រាប់ តែឃើញនៅក្នុងផ្ទះសំណាក់ ឡាក់គី២ទាំង កាយអាក្រាត ព្រមទាំងបាត់បង់កាបូបលុយ ដែលក្នុងនោះមានទូរស័ព្ទ អាយហ្វូន១គ្រឿង នាឡិកាដៃ១ ខ្សែ.កមាស១ខ្សែ និងប្រាក់២៨០ដុល្លារ ។ គ្រានោះទើបនាងដឹងថា ខ្លួនបានចាញ់បោកជនសង្ស័យ ហើយក៏មកដាក់ពាក្យ ប្តឹងនៅអធិការដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា ដើម្បីឲ្យជួយអន្តរាគមន៍ ។
រហូតដល់ម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ ទើបសមត្ថកិច្ចចាប់ខ្លួន ជនសង្ស័យបាន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ចាត់ការតាមនីតិវិធីច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!