តារាសុិចជប៉ុន នាង Sora Aoi បង្ហាញខ្លួន នៅក្រុមហ៊ុនឯកជនមួយ ធ្វើឲ្យមនុស្សម្នា ផ្អើលភ្លូកទឹកភ្លូកដី ព្រោះចង់ជួបនាង
ចិន៖ កាលពីពេលថ្មីៗនេះ តារាសុិចជប៉ុនដ៏ល្បីល្បាញ នាង Sora Aoi បានធ្វើឲ្យមនុស្សម្នា ជាពិសេសបុរសៗ ផ្អើលបាក់ទឹកបាក់ដី នៅពេលដែលនាងបង្ហាញវត្តមាន នៅឯក្រុមហ៊ុនឯកជនមួយកន្លែង។
នាង Sora Aoi បានទាក់ទាញប្រជាប្រិយភាព យ៉ាងខ្លាំងក្លាពីសំណាក់បុរសៗ សឹងគ្រប់វ័យនៅប្រទេសចិន។ ជាក់ស្តែងនៅពេលដែលនាង បានធ្វើដំណើរដើរចូលទៅកាន់ ការិយាល័យក្រុមហ៊ុនអុិនធឺណែតមួយកន្លែង គឺមានអ្នកគាំទ្ររង់ចាំជួបនាង យ៉ាងច្រើនកុះករ។
នៅក្នុងរូបថតជាច្រើនសន្លឹក បានបង្ហាញឲ្យឃើញថា នាង Sora បានដើរចូលទៅកាន់ អគារក្រុមហ៊ុនមួយនោះជាមួយទឹកមុខញញឹម រំលេចដោយថ្ពាល់ខួចរបស់នាង សម្លឹងទៅកាន់អ្នកគាំទ្រ ឃើញហើយពិតជាទន់ភ្លន់ និងគួរឲ្យស្រឡាញ់បំផុត។
ទោះជាយ៉ាងណា គេមិនបានដឹងច្បាស់ថា ក្រុមហ៊ុនមួយនោះត្រូវបាននាង Sora មកទស្សនកិច្ចក្នុងគោលបំណងអ្វីនោះទេ ស្របពេលដែលមាន ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនឯកជនមួយចំនួននៅប្រទេសចិន បានទាក់ទងនាង ដើម្បីបង្កើតភាពស្និទ្ធស្នាល ជាមួយនឹងបុគ្គលិកកំពូលៗរបស់ពួកគេ ចាត់ទុកជាកាដូលើកទឹកចិត្ត ដល់ពួកគេផងដែរ៕
ប្រភព Shanghaiist
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!