Friend Request ៖ រឿងដ៏ព្រឺព្រួច សម្រាប់ដើមឆ្នាំ ២០១៦(មានវីដេអូ)

 
 

ភ្នំពេញ៖ ប្រិយមិត្ដមួយចំនួនធំ ប្រហែលជាអ្នកនិយម លេងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ហើយជាធម្មតា ក៏តែងតែ ទទួលការ សុំរាប់អានពីអ្នក ដទៃផងដែរ ដែលយើងនិយាយជាភាសាអង់គ្លេសថា Friend Request នោះឯង។ យ៉ាងណាមិញ ងាកមកមើលកុនថ្មី ដែលទើបតែផលិតនិង ចាក់បញ្ចាំងនាដើមឆ្នាំ ២០១៦នេះ ពិតជាធ្វើឲ្យប្រិយមិត្ដ មានអារម្មណ៍ប្លែក និងព្រឺព្រួច ទាក់ទិនទៅនឹង ការសុំរាប់អានគ្នា ឬ Friend Request ពីក្មេងស្រីដ៏ អាថ៌កំបាំងម្នាក់។

នាង Laura គឺជាយុវតីដ៏ល្បីឈ្មោះមួយរូប ប្រចាំសាកលវិទ្យាល័យរបស់នាង និងជានិស្សិតដ៏សកម្មផងដែរ ក្នុងការលេង បណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុក ដូចជា នាងតែងតែចែកចាយ រឿងផ្ទាល់ខ្លួន ទៅកាន់មិត្ដហ្វេសប៊ុក ដែលមានជាង ៨០០នាក់។ មានថ្ងៃមួយ នាងបានទទួលការសុំរាប់អាន (Friend Request )ពី ក្មេងស្រីម្នាក់ឈ្មោះ Marina ដែលនាងទើបតែស្គាល់ តែទោះជាយ៉ាងណា នាងក៏យល់ព្រម ទទួលធ្វើជាមិត្ដភិក្ដ។ នៅក្នុងនោះ នាង Laura ចាប់ផ្ដើមមានចិត្ដ មន្ទិលសង្ស័យទៅលើ ប្រវត្ដិរូបរបស់ ក្មេងស្រីរូបនេះ និងរឿងរ៉ាវទាំងនេះ កាន់តែជម្រុញឲ្យនាង Laura ចូលរកភាពឯកោផងដែរ។ 

អ្វីដែលកាន់តែព្រឺព្រួចរន្ធត់នោះ គឺ មិត្ដភិក្ដជិតដិតរបស់នាង បានស្លាប់ជាបន្ដបន្ទាប់ ក្រោយការសម្លាប់ យ៉ាងឃោរឃៅ ... តើនាងនឹង ដោះស្រាយយ៉ាងណា ខណៈដែលការស្លាប់នេះ ទាក់ទិនទៅនឹងក្មេងស្រី អាថ៌កំបាំងនេះ ?

ចង់ដឹងសាច់រឿងទៅជាយ៉ាងណា សូមទស្សនាខ្សែភាពយន្ដនេះ នៅតាមបណ្ដារោងកុននានា ដែលនឹង ចាក់បញ្ចាំង ចាប់ពីថ្ងៃនេះ ទី ១៤ ខែមករា នេះតទៅ...

សូមទស្សនា Trailer ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាច ចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។

ដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម