ជនសង្ស័យសម្លាប់សង្សាររបស់ម្ដាយខ្លួនឯង ត្រូវសមត្ថកិច្ចតាមចាប់បានហើយ
ខេត្តកំពង់ធំ ៖ ជនសង្ស័យដែលសម្លាប់សង្សាររបស់ម្តាយខ្លួនឯង កាលពីថ្ងៃទី៣ ខែមករា ត្រូវបានសមត្ថកិច្ចតាមប្រមាញ់ និងចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ខណៈរត់ទៅពួនសំងំក្នុងព្រៃ ក្នុងភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក ឈុំ ឈៀង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទំរីង បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្វាយ ដេន ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ត្រូវកម្លាំងនគរបាល ឃុំទំរីង សហការជាមួយកម្លាំងនគរបាល ស្រុកសណ្ដាប់ ចាប់ខ្លួនពីបទ វ៉ៃសម្លាប់ឈ្មោះ ស្រី អេង ភេទប្រុស អាយុ៥៧ឆ្នាំ ជាសង្សាររបស់ម្តាយជនសង្ស័យ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ ខណៈជនសង្ស័យ បានរត់ទៅពួនសំងំលាក់ខ្លួននៅក្នុងព្រៃចាប់តាំងពីថ្ងៃ កើតហេតុ ។
លោក ឈុំ ឈៀង បន្តទៀតថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ សាងសុំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!