ធីណាតាភ្ជាប់ពាក្យ មិនទទួលយកថ្លៃបណ្ណាការ និងសម្រេចចិត្តចុះអេតាស៊ីវិល
រាជធានីភ្នំពេញ៖ កញ្ញាធីណាតា បានធ្វើពិធីភ្ជាប់ពាក្យ ក្រោមការចូលរួមពីចាស់ទុំទាំងសងខាង និងតារាមួយចំនួន ព្រមទាំងបណ្តាសារព័ត៌មានជាច្រើនផងដែរ។
អ្វីដែលពិសេស សាម៉ីខ្លួនជាកូនក្រមុំ មិនបានបង្គាប់ថ្លៃបណ្ណាការអ្វីឡើយ ព្រោះយោងលើមុខរបរមានរៀងខ្លួន ហើយក្រោយភ្ជាប់ពាក្យ សុខចិត្តចុះអេតាស៊ីវិលជាមួយគ្នា ខុសពីគូដណ្តឹងដ៏ទៃរៀបការ ហើយបានទៅធ្វើលិខិតអាពាហ៍ពិពាហ៍។
តារាចម្រៀងស្រីសម្តីបាន កញ្ញា ធីណាតា ដែលគេធ្លាប់ស្គាល់ថា បានផ្លាស់ប្តូស្នេហ៍ ដូចប្តូរខោអាវនោះបានសម្រេចចិត្តភ្ជាប់ពាក្យ ជាមួយបុរសពោះម៉ោយម្នាក់ហើយ ដោយនាងសម្រេចមិនទទួលថ្លៃទឹកដោះ សូម្បីតែមួយរៀល។
ការប្រកាសនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៣ មករានេះ ក្នុងពិធីភ្ជាប់ពាក្យរបស់នាង និងបុរសគូស្នេហ៍នៅក្នុង បុរីពិភពថ្មីផ្សារបឹងឈូក។ អ្នកក្នុងចង្កោមសិល្បៈកន្លងមក ស្ទើរតែមិនជឿទេថា ធីណាតា អាចស្វែងរកស្នេហាពិតប្រាកដឃើញ ព្រោះតែនាងបានបែកស្នេហាជាញឹកញាប់ ទាំងបុរសក្នុង និងក្រៅស្រុក។
ទោះជាយ៉ាងណា ពេលនេះនាងអាចស្វែងរកពន្លឺសុភមង្គលឃើញខ្លះហើយ ក្រោយពីបុរសវ័យ៤២ ឆ្នាំជាវេជ្ជបណ្ឌិត និងជាមន្ត្រីក្រសួងមហាផ្ទៃ ទទួលបេះដូងដែលខ្ទេចខ្ទាំរបស់នាងមកថ្នមថែ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!