ទិដ្ឋភាពមេកង់ហ្គូរូ ប្រឹងលោតទៅជួប មុខកូនរបស់វា ជាលើកចុងក្រោយ រួចដាច់ខ្យល់ ក្នុងរង្វង់ដៃគូស្នេហ៍ របស់វា ឃើញហើយរំជួលចិត្ត!
អូស្ត្រាលី៖ រូបភាពត្រឹមប៉ុន្មានសន្លឹក តែអាចធ្វើឲ្យអ្នកឃើញហើយ មានអារម្មណ៍ក្តុកក្តួលក្នុងចិត្ត យ៉ាងខ្លាំង ដោយសារតែនោះគឺជា ទិដ្ឋភាពដ៏សោកសៅនៃ គ្រួសាររបស់សត្វកង់ហ្គូរូ បន្ទាប់ពីមេកង់ហ្គូរូ មួយក្បាលបានដាច់ខ្យល់ងាប់ ក្នុងរង្វង់ដៃគូស្នេហ៍របស់ខ្លួន ខណៈពេលដែលវាប្រឹង លោតដើម្បីមកជួបមុខកូនសម្លាញ់ ជាលើកចុងក្រោយ។
ទិដ្ឋភាពដ៏កំសត់មួយនេះ ត្រូវថតបានដោយ Evan Switzer អំឡុងពេលដែលគាត់ កំពុងតែដើរលេង នៅក្នុងឧទ្យាន River Heads ដែលស្ថិតនៅក្នុងរដ្ឋ Queensland នៃប្រទេសអូស្ត្រាលី កាលពីព្រឹកព្រលឹម ថ្ងៃច័ន្ទសប្តាហ៍នេះ។
មេកង់ហ្គូរូ ដែលងាប់នៅក្នុងរង្វង់ដៃ គូស្នេហ៍របស់វា ដោយមានកូនតូច ឈរយ៉ាងស្ងប់ស្ងាត់ នៅក្បែរនោះ
លោក Evan Switzer បានបញ្ជាក់ប្រាប់ថា “ដំបូងឡើយខ្ញុំបានឃើញ សត្វកង់ហ្គូរូឈ្មោលមួយក្បាល លើកបីកង់ហ្គូរីញី ដែលជាគូស្នេហ៍របស់វា មើលទៅដូចជាវា កំពុងប្រឹងប្រែងដាស់កង់ហ្គូរូញី នោះឲ្យភ្ញាក់ឡើងណាស់អញ្ចឹង តែទោះជាវាប្រឹងលើក ឬក៏ប្រឹងកេះយ៉ាងណា ក៏សត្វកង់ហ្គូរូញី នោះមិនអាចក្រោកឡើងបានដែរ ជាចុងក្រោយវាបាន ត្រឹមឈរនៅក្បែរនោះ ដោយស្ងៀមស្ងាត់ តែប៉ុណ្ណោះ”។
Evan បានបន្តទៀតថា “ចំណែកឯកូនកង់ហ្គូរូមួយក្បាលទៀតវិញ មិនអាចធ្វើអ្វីបាន ក្រៅពីក្រសោប ក្រញ៉ាំដៃ និងប៉ះមេរបស់វាដោយថ្នម និងឈរក្បែរនោះយ៉ាងស្ងៀមស្ងាត់ រីឯទឹកមុខទាំងកូនកង់ហ្គូរូ និងកង់ហ្គូរូឈ្មោល ទាំង២ក្បាលនោះ សុទ្ធតែមើលទៅ ហាក់ដូចជាក្រៀមក្រំ ណាស់អញ្ចឹង”។
ជាមួយគ្នានេះដែរលោក Evan ក៏បានបញ្ជាក់ថា មូលហេតុដែលអាចឲ្យគាត់ ឃើញនិងថតបាននូវ ទិដ្ឋភាពទាំងនេះ គឺដោយសារមុនពេលនោះ គាត់បានឮនូវសម្លេងរត់យ៉ាងខ្លាំង ដែលស្តាប់មើលទៅ ពិតជាចម្លែកខ្លាំងមែនទែន ហើយពេលដែលគាត់ រត់តាមមក ក៏ឃើញរឿងរ៉ាវទាំងនេះ តែម្តងទៅ។
គូសបញ្ជាក់ផងដែរថា មិនទាន់មានរបាយការណ៍ណាមួយ បញ្ជាក់នៅឡើយទេថាតើ សត្វកង់ហ្គូរូញី មួយក្បាលនោះ ត្រូវងាប់ដោយសារអ្វីនោះឡើយ។ តែយ៉ាងណារូបថត ដែលផ្តិតយកនូវទិដ្ឋភាព ក៏ដូចជាទឹកមុខ របស់សត្វកង់ហ្គូរូ ដែលនៅរស់ អាចធ្វើឲ្យយើងមើលឃើញហើយ មានអារម្មណ៍ពិតជា រំជួលចិត្តយ៉ាងខ្លាំងមែនទែន៕
សកម្មភាពផ្សេងទៀត របស់សត្វកង់ហ្គូរូទាំងនេះ
ប្រភព៖ ដេលីម៉េល
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!