មិនដែលឃើញ! ហាងធ្វើសក់ចម្លែក សត្វឆ្មា ជាអ្នកចាប់ស្ទាយសក់ឲ្យ កំពុងល្បី (មានវីដេអូ)
បរទេស៖ កាលពីពេលថ្មីៗនេះ មានវីដេអូខ្លីមួយ កំពុងតែល្បីខ្លាំងនៅក្នុងបណ្តាញអ៊ីនធើណេត ដោយមានហាង ធ្វើសក់មួយកន្លែង បានយកសត្វឆ្មា មកធ្វើជាឧបករណ៍ សម្រាប់ធ្វើស្ទាយសក់ទៅវិញ។
សកម្មភាពនៃការធ្វើសក់នោះ
ឃ្លីបវីដេអូមួយ មានរយៈពេលជាង ១នាទី ដែលបានបង្ហោះកាលពីថ្ងៃទី ៥ មករា កន្លងទៅនេះ បង្ហាញពីហាងធ្វើ សក់ដ៏ចម្លែកមួយកន្លែង ដែលអតិថិជនម្នាក់ កំពុងអង្គុយក្នុងហាងនោះ ខណៈពេលជាងធ្វើសក់កំពុង តែតុបតែង សក់ឲ្យ។ ក្នុងពេលតុបតែង បុរសជាជាងធ្វើសក់នោះ ក៏បានប្រើឧបករណ៍សម្ងួតសក់ និងស្ពាយបាញ់ ដើម្បី ច្នៃម៉ូតសក់ផងដែរ។ តែអ្វីដែលពិសេសនោះគឺ ចុងក្រោយជាង ក៏បានយកឆ្មាមួយក្បាល មកធ្វើជាឧបករណ៍ ច្នៃម៉ូតសក់ ដែលធ្វើឲ្យបុរសវ័យក្មេងនោះ មានការភ្ញាក់ផ្អើលជាខ្លាំង។ តែយ៉ាងណាមិញ អតិថិជននោះក៏ពេញចិត្ត ចំពោះការកាត់ម៉ូតសក់ថ្មីនេះខ្លាំងណាស់ដែរ។
ជាមួយគ្នានេះដែរ ឃ្លីបវីដេអូនេះ ក៏កំពុងតែល្បីខ្លាំងនៅក្នុងបណ្តាញអ៊ីនធើណេត ដែលមានអ្នកចុចមើលយ៉ាង ច្រើនរហូតដល់ទៅជាង ៣លានដង ឯណ្ណោះ ត្រឹមរយៈពេលមិនដល់ មួយអាទិត្យផង៕
តោះ! ចង់ដឹងច្បាស់ សូមទស្សនាឃ្លីបវីដេអូ ខាងក្រោមទាំងអស់គ្នា៖
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!