ទៅមើលគេប្រឡងចម្រៀង ត្រូវគេលបកាប់ដាច់កដៃឆ្វេង ពិការអស់មួយជីវិត
ខេត្តប៉ៃលិន ៖ យុវជនម្នាក់រងរបួសដាច់កដៃឆ្វេង ត្រូវបានអ្នកជិតខាងដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ខណៈជិះរថយន្តជាមួយអ្នកភូមិ ទៅមើលគេប្រឡងចម្រៀងសម័យ នៅក្នុងវត្ត លុះពេលចុះពីលើរថយន្តបម្រុងចូលទៅមើលគេច្រៀង ស្រាប់តែត្រូវជនមិនស្គាល់មុខ លួចកាប់ចំពីលើក្បាល តែជនរងគ្រោះឃើញទាន់ ក៏យកដៃឆ្វេងរង បណ្តាលឱ្យចំកដៃឆ្វេងដាច់តែម្តង ។
ហេតុការណ៍ជនមិនស្គាល់មុខ លបកាប់បណ្តាលឱ្យដាច់កដៃឆ្វេងនេះ កើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណវត្តស្រង់ ក្នុងភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហុន ចាន់ធឿន ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសដាច់កដៃឆ្វេង ជាកម្មករដំឡូងមី មានស្រុកកំណើត នៅភូមិឈើតុំ ឃុំដំណាក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅភូមិអណ្តូងពីរ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិជាច្រើននាក់ បានឡើងជិះរថយន្តមួយគ្រឿង របស់ថៅកែដំឡូងមី បម្រុងទៅមើលគេប្រគុំតន្ត្រី ប្រឡងចម្រៀងសម័យ នៅក្នុងបរិវេណវត្តស្រង់ ស្ថិតក្នុងភូមិខាងលើ លុះបើកបររថយន្តទៅដល់ចត ឈប់នៅក្នុងបរិវេណវត្ត ហើយនាំគ្នាចុះដើរបម្រុងទៅមើលគេច្រៀង ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ យកកាំបិតខ្វែវដងវែង ទៅកាប់ប្រហារ ដោយបម្រុងកាប់ចំពីលើក្បាល តែជនរងគ្រោះក្រឡេកឃើញទាន់ពេល ក៏យកដៃរងបណ្តាលឱ្យចំកដៃឆ្វេង ដាច់ហូរឈាមជោគខ្លួន ហើយត្រូវបានអ្នកជិតខាងឃើញទាន់ ប្រញាប់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តតែម្តង ។
ប្រភពពីលោកគ្រូពេទ្យបានឱ្យដឹងថា ពេលនេះវេជ្ជបណ្ឌិត បានដេរភ្ជាប់ឆ្អឹង និងសាច់ចូលគ្នាវិញហើយ តែនៅពេលជាសះស្បើយ ជនរងគ្រោះពិការដៃនេះមួយជីវិត មិនអាចធ្វើការអ្វីកើតនោះទេ ព្រោះដាច់ឆ្អឹងនិងសរសៃអស់បាត់ទៅហើយ នៅសល់តែស្បែកបន្តិច សម្រាប់ដេរភ្ជាប់វិញប៉ុណ្ណោះ ។
ប្រភពពីជនរងគ្រោះបានឱ្យដឹងថា រូបគេទើបតែមកធ្វើការជាកម្មករ នៅខេត្តប៉ៃលិន បានរយៈពេលកន្លះខែ ប៉ុណ្ណោះ មិនធ្លាប់មានរឿងជាមួយអ្នកណាឡើយ ស្រាប់តែត្រូវគេលួចកាប់របួសធ្ងន់តែម្តង ។
ពាក់ព័ន្ធនឹងបញ្ហានេះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្ទឹងកាច់ បានឱ្យដឹងថា ការកាប់ប្រហារគ្នានេះ គេសង្ស័យជនរងគ្រោះ មានបញ្ហាទំនាស់ពាក្យសម្តី ឬគំនុំជាមួយជនសង្ស័យពីមុនមក ខណៈមករស់នៅក្នុង ខេត្តប៉ៃលិន ធ្វើជាកម្មករស៊ីឈ្នួលដកដំឡូងមី ហើយពេលនេះសមត្ថកិច្ច កំពុងតែតាមស៊ើបរកជនដៃដល់ ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!