Update៖ ដឹងអ្នកនៅពីក្រោយ នៃអំពើវាយប្រហារ កណ្តាលទីក្រុង ហ្សាកាតា កាលពីម្សិលមិញហើយ
ឥណ្ឌូនេស៊ី៖ ក្រោយពីមានអំពើវាយប្រហារ ទ្រង់ទ្រាយធំមួយទាំង កណ្តាលថ្ងៃនៅក្នុងទីក្រុង ហ្សាកាតា កាលពីម្សិលមិញ ដែលបានបង្កឲ្យមាន មនុស្សស្លាប់ និងរបួស រួមទាំងភាពភ័យរន្ធត់ ដក់ជាប់នៅក្នុងអារម្មណ៍ របស់មនុស្សជាច្រើនរួចមក ពេលនេះគេបានដឹងហើយថា តើក្រុមភេរវករ មួយណាគឺជាអ្នកនៅពីក្រោយនោះ។
យោងតាមប្រភពព័ត៌មាន BBC ដែលបានដកស្រង់សម្តីរបស់ នាយប៉ូលិសប្រចាំទីក្រុង ហ្សាកាតា លោក Insp Gen Tito Karnavian បានឲ្យដឹងថា ក្រុមភេរវករលក្ខណៈតូច ដែលមានជាប់ពាក់ព័ន្ធ ជាមួយនឹងក្រុមភេរវករធំៗជាច្រើន រួមមានទាំងក្រុមភេរវករ ដែលស្ថិតនៅលើកោះ Sulawesi និងកោះជ្វាផងនោះ គឺជាអ្នកបញ្ចេញសកម្មភាព វាយប្រហារមកលើប្រជាជន និងទីកន្លែងសំខាន់ៗ ជាច្រើនក្នុងទីក្រុងហ្សាកាតា។
កងសន្តិសុខ នៅក្នុងប្រតិបត្តិការ បង្ក្រាបពួកភេរវករ កាលពីម្សិលមិញ
ជាមួយគ្នានេះដែរ ក្រុមឥស្លាមជ្រុលនិយម ISIS បានអះអាងថាខ្លួនគឺជាអ្នកនៅ ពីក្រោយនៃអំពើវាយប្រហារ កាលពីម្សិលមិញនេះ ដោយក្នុងនោះក្រុមមួយនេះ ក៏បានបញ្ចេញសេចក្តី ថ្លែងការណ៍តាមអនឡាញ និងបានបញ្ជាក់ថា “ការវាយប្រហារនោះ ត្រូវបានអនុវត្តដោយ ក្រុមទាហានរបស់ Caliphate សំដៅទៅលើពលរដ្ឋ ដែលជាសម្ព័ន្ធមិត្តជាមួយនឹង ពួកប្រឆាំងនឹងសាសនា របស់ខ្លួន”។
គូសបញ្ជាក់ផងដែរថា ជុំវិញការវាយប្រហារ កាលពីម្សិលមិញេះ ក្រុមប៉ូលិស និងកងកម្លាំងសន្តិសុខ បានតស៊ូប្រយុទ្ធ ជាមួយនឹងពួកសកម្មជន អស់ជាច្រើនម៉ោង ទម្រាំតែអាច ក្តោបក្តាប់ស្ថានការ បានទាំងស្រុងវិញ ហើយជាលទ្ធផល ពួកជនដៃដល់២នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ស្របពេលដែល៣នាក់ទៀត ត្រូវបានប៉ូលិសបាញ់សម្លាប់ នៅក្នុងការប្រយុទ្ធ បាញ់តដៃជាមួយប៉ូលិស។
យ៉ាងណាមិញ ក៏មានប្រជាជន២នាក់ថែមទៀត ត្រូវបានស្លាប់ ក្នុងនោះ ម្នាក់ជាជនជាតិកាណាដា និងម្នាក់ទៀតជាជនជាតិឥណ្ឌូនេស៊ី និងមានអ្នករងរបួសយ៉ាងហោចណាស់ ២០នាក់ ផ្សេងទៀតផងដែរ៕
ប្រភព៖ BBC
ដោយ៖ សុជាតិ
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!