កូរ៉ូឡា បើកជែងជ្រុល ទៅបុកម៉ូតូស្លាប់ ៣នាក់ ឪពុក ម្តាយ និងកូនស្រី
បាត់ដំបង៖ បើតាមប្រភពពី កន្លែងកើតហេតុ បានដឹងថា ក្រុមគ្រួសារ ៣នាក់ ឪពុក ម្តាយនិងកូនស្រី បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសាររថយន្តកូរ៉ូឡា មួយគ្រឿង បើកជែងជ្រុល មកបុកម៉ូតូជនរងគ្រោះ ដែលកំពុងជិះឌុបគ្នា។
ឧបទ្ទវហេតុនេះ បានកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦ នៅតាម បណ្តោយផ្លូវលេខ ៥៧ ស្ថិតក្នុង ភូមិបឹងរំាង សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង ។
ជនរងគ្រោះដែលស្លាប់ ទាំង៣នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ច្បាស់លាស់នៅឡើយទេ គ្រាន់តែសាក្សី ស្គាល់ថា ឪពុកឈ្មោះ សម្បត្តិ និង កូនស្រីឈ្មោះ សម្បត្តិ ស្រីមាន អាយុជិតជិត២០ឆ្នាំ។
សេចក្តីរាយការណ៍បន្តថា រថយន្តបង្កដែលបើកជែង ក្នុងទិសដៅពីលិចទៅកើតជ្រុលទៅបុកម៉ូតូ C125 ពាក់ស្លាកលេខបាត់ដំបង 1D 3650 នោះម៉ាកកូរ៉ូឡា ចង្កូតស្តំាស៊េរីចាស់ ព៌ណខ្មៅ ពាក់ស្លាកលេខបាត់ដំបង 2A 2331។
គួរបញ្ជាក់ផងដែរថា អ្នកបើកបររថយន្ត មិនទាន់ស្គាល់អត្តសញ្ញាណ បានរត់គេចបាត់ ក្រោយ សមត្ថកិច្ចមកដល់កន្លែងកើតហេតុ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!