យុវជនស្រវឹងស្រាម្នាក់ បើកម៉ូតូធ្លាក់ស្នាម ភ្លោះបាក់.ក ស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តសៀមរាប ៖ បុរសម្នាក់ ស្រវឹងស្រាជោគជាំ បើកម៉ូតូលឿនពេកជ្រុលធ្លាក់ស្នាមភ្លោះ ហើយជ្រុលទៅបុកដើមព្រីងបាក់.កស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ។
លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនបានប្រាប់ «កោះសន្តិភាព» ឱ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ថា មានបុរសម្នាក់បានបើកម៉ូតូលឿន ធ្លាក់ស្នាមភ្លោះជ្រុលទៅបុកដើមព្រីងបាក់.ក ស្លាប់ដោយខ្លួនឯង ។ លោកបន្តថា ជនរងគ្រោះឈ្មោះ ថូ ពៅ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ អត់ស្លាកលេខ ខណៈដែលជនរងគ្រោះស្រវឹងស្រាជោគជាំ បណ្តាលឱ្យជ្រុលធ្លាក់ស្នាមភ្លោះ ហើយជ្រុលទៅបុកដើមព្រីងបណ្ដាលឲ្យបាក់.កស្លាប់ដោយខ្លួនឯង ។
លោកអធិការនគរបាល ស្រុកវ៉ារិនបញ្ជាក់ទៀតថា តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ បានឱ្យដឹងថា ករណីនេះគឺជនរងគ្រោះបានបើកម៉ូតូ បុកដើមព្រីងស្លាប់ដោយខ្លួនឯង មិនមែនជាករណីមនុស្សឃាត ទុកជាមុននោះទេ ។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដឹកបញ្ជូនទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!