ទៅលេងបងប្អូន នៅខេត្តក្រចេះ ឆេះផ្ទះហ្មត់ សង្ស័យគេលួចដុត
ខេត្តស្វាយរៀង ៖ ផ្ទះមួយខ្នងមានទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជំងស្លឹកត្នោត ត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ ដែលហេតុការណ៍នេះ ត្រូវគេសង្ស័យថា មានគេលួចដុត ខណៈម្ចាស់ផ្ទះរវល់ទៅលេងបងប្អូននៅឯខេត្តក្រចេះ ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីយប់ថ្ងៃទី១៨ មករា ២០១៦ ស្ថិតនៅភូមិថ្នល់ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ។
បើយោងតាមមន្ត្រីកងរាជអាវុធហត្ថ ស្រុករមាសហែកឱ្យដឹងថា ផ្ទះដែលសង្ស័យថា មានមនុស្សលួចដុត គឺមានម្ចាស់ឈ្មោះស្រី ចក់ ភេទប្រុស អាយុ៤៨ឆ្នាំ ជាអ្នកបើកត្រាក់ទ័រ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា សម្ភារដែលខូចខាតរួមមាន ខ្សែ.កទម្ងន់១ជី, ប្រាក់ដុល្លារ២៥០ដុល្លារ ផ្ទាំងសូឡាអាគុយ១, គ្រែប្រអប់១ និងពួក១ សម្ភារប្រើប្រាស់ សំលៀកបំពាក់ ចានឆ្នាំងផងដែរ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាជជ្រាវលើករណីភ្លើងឆេះផ្ទះនេះ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!