រថយន្ត​បា​ឡែ​ន ​បុក​ម៉ូតូ​ជន​ពិការ​ស្លាប់ ​នៅ​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី

 
 

រាជធានី​ភ្នំពេញ ៖ រថយន្ត​បា​ឡែ​ន​១​គ្រឿង ​បាន​បើក​បុក​ម៉ូតូ​ជន​ពិការ​(​ស្វិតជើង​)​បណ្ដាល​ ឲ្យ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ ​នៅ​កន្លែង​កើតហេតុ ដែល​ហេតុការណ៍​នេះ​កើតឡើង ​កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ជន​រង​គ្រោះ​ឈ្មោះ យ៉ា​ត់ សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ជា​ជន​ពិការ (​ស្វិតជើង​) រស់នៅ​ក្បែរ​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ចំណែក​អ្នកបើកបរ​រថយន្ត​កាម​រី បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-3021 ឈ្មោះ ដា​ញ់ សុ​វង្ស ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២ ផ្លូវ​បេតុង ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​ចំណាស់​ ដែល​ជា​ជន​ពិការ​(​ស្វិតជើង​)​បាន​ ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​បា​ឡែ​ន​ បើក​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​ កើត ស្រាប់តែ​មក​ដល់​ចំណុច​រង្វង់​មូល​ខាំ​កូ​ស៊ី​ធី ​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ ម៉ូតូ​ជន​ពិការ​បណ្ដាល​ធ្លាក់​បោក​ក្បាល​នឹង​ថ្នល់​ ស្លាប់​ភ្លាម​ៗ​មួយ​ រំពេច ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សព​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន ​​ដឹក​យក​ទៅ​គេហដ្ឋាន​រៀបចំ​ធ្វើបុណ្យ​តាម ​ប្រពៃណី ចំណែក​អ្នកបើកបរ​រថយន្ត​ ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ឃាត់​ ប្រគល់​ឲ្យ​សមត្ថកិច្ច ​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម