វាយមនុស្ស​មិន​បាន វាយ​ម៉ូតូ​ខ្ទេច​អស់​៣គ្រឿង​

 
 

​រាជ​ធានី​ភ្នំពេញ ៖ យុវជន​មួយ​ក្រុម​​​ ចេញពី​​ច្រៀង​ខារ៉ាអូខេ ​ទៅ​ហូប​ម​ង្អែ​ម​ ត្រូវ​ជន​មួយ​ក្រុម​ទៀត​ដេញ​វាយ​ និង​គប់​ធ្វើ​ឲ្យ​ជន​រង​គ្រោះភ័យ​ រត់ចោល​ម៉ូតូ​៣​គ្រឿង​ ហើយ​​ត្រូវ​ជន​ដៃដល់​វាយកម្ទេច​ម៉ូតូ​​​ខូចខាត​យ៉ាងដំណំ ​កាល​ពី​​​វេលា​ម៉ោង​១២​​និង៣០​​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមករា នៅ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​កែង​ ផ្លូវ​២០០៤ ភូមិ​ក្បាលដំរី សង្កាត់កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​យុវជន​វ័យក្រោម​២០​ឆ្នាំ​មួយ​ក្រុម​​ មាន​គ្នា​៥​នាក់​ ជិះ​ម៉ូតូ​៥​គ្រឿង ក្នុង​នោះ​ម៉ាក MSX ចំនួន​៣​គ្រឿង និង​ម៉ូតូនិ​ក​​២​គ្រឿង ទើប​តែ​​ចេញពី​ច្រៀង​ខារ៉ាអូខេ​ម្តុំ​ផ្លូវ២០០៤​ ​ហៅ​ផ្លូវ​ម៉ៃ​ដា ​​នាំ​គ្នា​ទៅ​អង្គុយ​ហូប​បង្អែម​ នៅ​ម្តុំ​ភ្លើង​ស្តុ​ប​២០០៤ ខណៈ​​​ទៅ​ដល់​កន្លែង​លក់​បង្អែម​មិន​ទាន់​បាន​ហូប​ផង ក៏​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា៥​​នាក់ ជិះ​ម៉ូតូ​៣​​គ្រឿង ​មិន​ចាំ​ម៉ាក​ប្រដាប់​ដោយ​ដាវ​សាមូរ៉ៃ​បាន​ដេញ​វាយ​និង​ គប់​ទៅ​លើ​​ក្រុម​ជន​រង​គ្រោះ ធ្វើ​ឲ្យ​ក្រុម​ជន​​រង​គ្រោះ​ភ័យ​ស្លន់​ស្លោ​​​ នាំ​គ្នា​​រត់​ចោល​ម៉ូតូ​៣​​ គ្រឿង​ ត្រូវ​​ក្រុម​ជន​ដៃ​ដល់​វាយកម្ទេច​​​ខូច​ខាត​​​យ៉ាងដំណំ តែ​មិន​មាន​អ្នក​រង​របួស​ទេ ។​

ករណី​ខាងលើ​នេះ​ សង្ស័យ​ជា​រឿង​គំនុំ ក្រោយ​ពេល​កើតហេតុ​​ ក្រុម​ជន​ដៃដល់​នាំ​គ្នា​​គេចខ្លួន​អស់​ ទើប​ជន​រង​គ្រោះ​ត្រឡប់​មក​យក​ម៉ូតូ​វិញ​ហើយ​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុ​ ស្តិ៍​នគរ​បាល​​រដ្ឋ​បាល​កា​កាប​ ឲ្យ​ជួយ​អន្តរាគមន៍ ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម