ពីរនាក់បើកម៉ូតូ ជែងរថយន្ត មិនផុត ជ្រុលចង្កូត ចូលកុងតឺន័រ គៀបស្លាប់ភ្លាម
ព្រះសីហនុ៖ យុវជន ពីរនាក់ បើកម៉ូតូ ជែងរថយន្ត មិនផុតជ្រុលចង្កូត ចូលរថយន្តកុងតឺន័រ បណ្តាលឲ្យ ស្លាប់ភ្លាមៗ ដោយ គៀបជាប់ក្រោម រថយន្ត ខណៈធ្វើដំណើរ បញ្ច្រាស់គ្នា នៅម៉ោងប្រមាណ ៩យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ លើកំណាត់ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះ គីឡូម៉ែត្រលេខ ១២៦-១២៧ ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានសន្និដ្ឋានថា មុនពេលកើតហេតុ ជនរងគ្រោះ អាចបើកម៉ូតូ ជែងរថយន្តមួយគ្រឿង ទៀតហើយ ជ្រុលចូលទៅ ខាងចំនែកផ្លូវរថយន្ត ហើយក៏បុក នឹងរថយន្តដែលបើកមក ពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់ នៅក្នុងថ្លុកឈាមភ្លាមៗ នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ប្រភេទកូរ៉េ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 2C-4782 មានទិសដៅពី ក្រុងព្រះសីហនុ ទៅភ្នំពេញ និងម៉ូតូម៉ាកសេ១០០ សេរីឆ្នាំ២០០៩ ពាក់ស្លាក់លេខ តាកែវ 2C-9445។ គ្រោះថ្នាក់នេះបណ្តាល ឲ្យភាគីម៉ូតូស្លាប់ទាំង ពីរនាក់ តែម្តង។
ជនរងគ្រោះទី១.ឈ្មោះ ម៉ន ស្រស់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរជាងម៉ូតូ និងឈ្មោះ អែម សុប៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ជាជាងផ្សាដែក ទាំង ពីរនាក់នេះ មានទីលំនៅ ភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេច ខ្លួនបាត់ស្រមោល ចំណែកសពជនរងគ្រោះ ត្រូវបានសាច់ញាតិ មកទទួលយក ទៅធ្វើបុណ្យតាម ប្រពៃណីខ្មែរ បច្ចុប្បន្ន កម្លាំងកងរាជ អាវុធហត្ថស្រុក នឹងនគរបាល បានសហការគ្នា ជួយសម្រួល ធ្វើចរាចរ នឹងការពារកន្លែងកើតហេតុ។ ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយតាមច្បាប់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!