ចោរប្លន់នៅ ម៉ាឡៃយប់មិញ យកអស់ជាង១០ម៉ឺនបាត និងគ្រឿងអលង្ការ មួយចំនួនធំ
បន្ទាយមានជ័យ៖ ករណីប្លន់ផ្ទះពលរដ្ឋ លក់ចាប់ហ៊ួយ យប់មិញនៅភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានម្ចាស់ផ្ទះអះអាងឲ្យដឹងថា ចោរយកអស់ជាង១០ម៉ឺនបាត និងគ្រឿងអលង្គ័ ការមួយចំនួនធំនៅ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ក ផន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហី ហុយ អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើត ហេតុខាងលើ ត្រូវចោរប្លន់យកអស់ ១.កងដៃប្លាកទីន ១០កង តម្លៃ១៦០០០បាត, ២.ខ្សែដៃមាស ២ខ្សែ ទម្ងន់១តម្លឹង២ជី តម្លៃ៦០០០០បាត, ៣.ចិញ្ចៀនមាស ១វង់ទម្ងន់ ២ជី តម្លៃ១០០០០បាត, ៤.ផ្លាកដៃផ្លាកទីន១ខ្សែតម្លៃ ១៥០០០បាត, ៥.ប្រាក់បាត ៧០០០បាត, ៦.ប្រាក់ខ្មែ រ៣លានរៀល,៧.កាតទូរសព្ទ័១០០ដុល្លា។
លោក តាំង សុខហេង មេបញ្ជាការ អ ហ ស្រុកម៉ាឡៃ បានឲ្យដឹងនៅ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះថា ចំពោះករណីនេះសមត្ថកិច្ច យើងក្តាប់មុខសញ្ញាបានហើយ ពេលនេះកំពុងស្រាវជ្រាវ តាមចាប់ខ្លួនក្រុមចោរ ទាំងនោះ យកមកផ្ទន្ទា ទោសតាមច្បាប់។
គួរបញ្ជាក់ថា កាលពីវេលា ម៉ោង១៩ និង៣០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ យប់មិញ នេះ ផ្ទះពលរដ្ឋលក់ចាប់ហ៊ួយ មួយកន្លែងក្នុង ភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ត្រូវបានក្រុមចោរប្រដាប់ អាវុធមួយក្រុម មានគ្នា ៣នាក់ កាន់សុទ្ធតែកាំភ្លើងអាការ បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងបាន ប្រើអំពើរហឹង្សារ ប្លន់យកប្រាក់និងគ្រឿងអលង្គការ ពីម្ចាស់ផ្ទះខាងលើ បានសម្រេច រួចនាំគ្នារត់គេចខ្លួន បាត់ស្រមោលអស់។
គិតមកដល់ម៉ោង ៤ល្ងាច ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ ទាំងកម្លាំង អ ហ និងកម្លាំងនគរ បាលនៅតែបន្តការស្រាវជ្រាវ ដើម្បីតាមចាប់មុខសញ្ញាចោរ ទាំងនោះនៅឡើយទេ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!