តើមានរឿងអ្វី កើតឡើងនៅពេល បវរកញ្ញាកូឡុំប៊ី ជួបនឹង ពិធីករដែលប្រកាសខុស ថានាងជាប់លេខ១នោះ? (មានវីដេអូ)
អាមេរិក៖ ក្រោយពី រឿងរ៉ាវប្រកាសលទ្ធផលខុស ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥ ដែលធ្វើឲ្យភ្ញាក់ផ្អើលទូទាំង ពិភពលោកមក តារាកំប្លែង Steve Harvey នាពេលនេះ មានឱកាសបានជួបជាមួយនឹង បវរកញ្ញាកូឡុំប៊ី ដែលជាប់ចំណាត់ថ្នាក់លេខ២ ក្នុងកម្មវិធីកម្សាន្ដមួយ។
នៅក្នុងកម្មវិធីសំភាសន៍ឈ្មោះថា "The Steve Harvey Show," នាង Ariadna Gutierrez វ័យ ២២ឆ្នាំ ដែលជាបវរកញ្ញារងគ្រោះ ថាជាប់លេខ១ ដែលជាក់ស្ដែងនាងជាប់លេខ២នោះ បាននិយាយបែបលេងសើចនិង គ្មានកំហឹង ទៅកាន់លោក Steve Harvey ដែលជាអ្នកប្រកាសលទ្ធផលខុសនេះថាលោកគួរតែទៅរៀនអានហើយ តើលោកពិតជាចង់ឲ្យ ខ្ញុំឈ្នះមែនទេ?។ គ្រាន់តែលឺសម្ដីបែបនេះ លោក Steve Harvey បានឆ្លើយតបថា មែនហើយ ខ្ញុំពិតចង់ឲ្យអ្នកឈ្នះ! ទោះជាយ៉ាងណានាពេលនេះ ខ្ញុំបានធូរទ្រូងហើយ ដោយសារតែរឿងប្រកាសលទ្ធផលខុសនេះ បានធ្វើឲ្យខ្ញុំមានអារម្មណ៍ខុសឆ្គង ជាខ្លាំង។
គួរបញ្ជាក់ថា កាលពីចុងខែធ្នូ កម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ “Miss Universe” ឆ្នាំ២០១៥ វគ្គផ្តាច់ព្រ័ត្រត្រូវបាន ប្រកាសឡើង ដោយមានការ ចូលរួមទស្សនា ពីមនុស្សជាច្រើន ហើយក៏មានផ្សាយផ្ទាល់ នៅតាមកញ្ចក់ទូរទស្សន៍ផងដែរ តែអ្វីដែលធ្វើឲ្យ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺជាការប្រកាសលទ្ធផលខុស របស់ពិធីករគឺលោក Steve Harvey។ ដំបូងឡើយលោក Steve Harvey បានធ្វើការប្រកាសថា បវរកញ្ញារបស់ប្រទេស កូឡុំប៊ី កញ្ញា Ariadna Gutierrez បានឈ្នះជាជ័យលាភីលេខ១ និងក្លាយទៅជាបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៥ ដោយបានធ្វើឲ្យនាង រីករាយ និងរំភើបខ្លាំងពេក រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក ក្នុងនោះក៏មានការ ប្រគល់នូវរង្វាន់ដ៏អស្ចារ្យ ដែលជាចិញ្ចៀនពេជ្រតម្លៃ ៣០,០០០ដុល្លារ រួមជាមួយនឹងម្កុដ ដ៏ស្រស់ស្អាត ដែលត្រូវបានបំពាក់ នៅលើក្បាលរបស់នាង រួចជាស្រេចទៅហើយផងដែរ។ តែអ្វីដែលមិននឹកស្មាន ប្រហែលជា២នាទីក្រោយមក ពោលគឺខណៈពេលដែលនាង កំពុងគ្រវីទង់ជាតិ ប្រទេសរបស់ខ្លួន និងបង្ហាញស្នាមថើប ទៅដល់អ្នកគាំទ្រនោះ ស្រាប់តែលោក Steve Harvey បានឡើងមកលើឆាក ម្តងទៀត និងបានប្រកាសថា ការពិតអ្នកដែលគ្រងតំណែង បរវកញ្ញាចក្រវាឡឆ្នាំ២០១៥ គឺបរវកញ្ញារបស់ប្រទេស ហ្វីលីពីន កញ្ញា Pia Alonzo Wurtzbach ឯណោះទេ ដែលនេះមិនត្រឹមតែធ្វើឲ្យ បវរកញ្ញាទាំង២ មានការភ័ណ្ឌភាំង និងភ្ញាក់ផ្អើលប៉ុណ្ណោះទេ សូម្បីតែមនុស្សឯទៀត ក៏ដូចជាទស្សនិកជន សុទ្ធតែភ្ញាក់ផ្អើលគ្រប់ៗគ្នា៕
ទស្សនាវីដេអូ ដែលពិធីករប្រកាសខុស៖
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!