ទីបំផុតអ្នកម្តាយវ័យក្មេងរូបនេះ អាចញញឹមដូចគេ បានហើយបន្ទាប់ពី... (មានវីដេអូ)

 
 

កូរ៉េខាងត្បូង៖ ទីបំផុតអ្នកម្តាយវ័យក្មេងរូបនេះ ក៏អាចបញ្ចេញស្នាមញញឹម ដ៏ស្រស់ស្អាតដូចជា ស្ត្រីដទៃ បានហើយ បន្ទាប់ពីទទួលការវះកាត់ យកសាច់ពក ដែលដុះនៅចំធ្មេញ ផ្នែកខាងមុខចេញរួចមក។




រូបភាពរបស់នាង មុខនិងក្រោយការវះកាត់

អ្នកម្តាយវ័យក្មេងម្នាក់ ឈ្មោះ Eun Hye ដែលមានកូនស្រីតូចអាយុ ២ឆ្នាំ បានឲ្យដឹងថា អ្វីដែលលំបាកបំផុត សម្រាប់នាងគឺ ការញញឹម ពីព្រោះដោយសារតែ នាងមានដុះដុំពក នៅនឹងមាត់ ផ្នែកធ្មេញខាងមុខ ទើបធ្វើឲ្យ នាងប្រឈមមុខ ជាមួយនឹងបញ្ហានេះជាខ្លាំង។ តែដើម្បីកែតម្រូស្ថានការណ៍ អ្នកម្តាយវ័យក្មេងរូបនោះ ក៏បានសម្រេចចិត្ត ចូលរួមក្នុងកម្មវិធីទូរទស្សន៍ ដែលទាក់ទងទៅនឹងការវះកាត់កែសម្ផស្សមួយ គឺកម្មវិធី Let Me In 5 ហើយធ្វើការវះ កាត់រហូតដល់ទៅ ៨៥ដង។ បន្ទាប់ធ្វើការផ្លាស់ប្តូរដ៏ធំនេះរួចហើយ អ្នកម្តាយដ៏ស្រស់ ស្អាត រូបនោះក៏បាន ឡើងមកឈរលើវេទិកា ដែលធ្វើឲ្យទស្សនិកជននៅទីនោះ លាន់មាត់គ្រប់គ្នា ថាស្រស់ស្អាត​ ហើយអ្នកខ្លះ ក៏និយាយថា Eun Hye បានក្លាយទៅជាមនុស្សថ្មី និងមានទំនុកចិត្តចំពោះខ្លួនឯង ម្នាក់ទៀតហើយ។ ជាការពិត បើទោះបីជាការញញឹមនោះ រាងកោង វៀចបន្តិចមែន តែនាងពិតជា សប្បាយចិត្ត និងរីករាយខ្លាំង ចំពោះអវត្តមានសាច់ពកនោះណាស់។ នៅចុងបញ្ចប់ ពេលដែល Eun Hye បានឃើញខ្លួន នាងនៅក្នុងទូរទស្សន៍ នាងពិតជាមិនអាចបញ្ឈប់ស្នាមញញឹម ហើយនឹងអារម្មណ៍ដែលពោរពេញទៅដោយ ភាពសប្បាយរីករាយ របស់នាងបាននោះទេ ហើយនាងក៏បាន និយាយថា៖ “ខ្ញុំមើលទៅ ដូចជា កូនតុក្កតា”។

ជាងនេះទៅទៀត កូនស្រីតូច របស់នាងក៏ត្រូវបានយកមកលើវេទិកានោះដែរ ហើយអ្វីដែលធ្វើឲ្យ នាងរំភើបខ្លាំង នោះគឺ នៅពេលគេសួរកូនស្រីថា ពេញចិត្តលក្ខណៈពិសេស របស់ម៉ាក់ត្រង់ណាជាងគេ គេក៏ឆ្លើយថា៖ “ស្នាមញញឹមរបស់គាត់”






ទស្សនាវីដេអូ៖

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត  


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម