មន្ត្រីកាំកុងត្រូលចុះត្រួតពិនិត្យអំបិល អ៊ីយ៉ូត តាមដានពីការក្លែងបន្លំ ដែលបានដាក់លក់ នៅផ្សារកំពង់ក្តី
ខេត្តសៀមរាប ៖ អគ្គនាយកដ្ឋានកម្ពុជាចុះត្រួតពិនិត្យទំនិញនិហរ័ណ-អាហរ័ណ និងបង្ក្រាបការ ក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ដែលហៅកាត់ថា កាំកុងត្រូល បានដាក់ចេញនូវផែនការសកម្មភាពចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារជាប់ជាប្រចាំ រួមជាមួយនឹងការព្យាយាមអប់រំ ផ្សព្វផ្សាយ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅក្នុងផ្សារកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាការបណ្តុះស្មារតីបងប្អូនប្រជាពលរដ្ឋឱ្យមានការពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារមកទទួលទាន ។
ទន្ទឹមនឹងសង្គមកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្នកំពុងប្រឈមទៅនឹងបញ្ហាសុខភាពដោយសារតែ ការបន្លំលក់ចំណីម្ហូបអាហារហួស កាលកំណត់ប្រើប្រាស់ ឬក៏ជាការលក់បន្លែ ផ្លែឈើ ត្រី សាច់ ដែលមានជាតិគីមីនោះ ថ្មីៗនេះអំបិលអ៊ីយ៉ូតត្រូវ បានអគ្គនាយកដ្ឋាន កាំកុងត្រូលកំណត់ថា ជាមុខសញ្ញា ផលិតផលគ្រឿងផ្សំ អាហារដែលត្រូវចុះតាមដានពីការក្លែងបន្លំ ដាក់លក់លើទីផ្សារ ក្នុងស្រុក ។
លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បាននិយាយឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមករា នៅផ្សារកំពង់ក្តី ទីប្រជុំជនស្រុកជីក្រែង ខណៈពេលដែលលោកបានដឹកនាំក្រុមការងារ ចុះបំពេញបេសកម្មនៅទីនោះថា បញ្ហាសុវត្ថិភាពចំណី អាហារគឺតម្រូវឲ្យមានការ ចូលរួមដោយការ ទទួលខុសត្រូវរបស់អ្នកលក់ និងការយល់ដឹង ប្រុងប្រយ័ត្នរបស់អ្នកទិញ ។
លោកបានបញ្ជាក់ថា ដោយយោងតាមការប្រមូលព័ត៌មានមកពីបណ្តាមជ្ឈដ្ឋាននានាក្នុងប្រទេស អគ្គនាយកដ្ឋានកាំកុងត្រូល បានកំណត់មុខសញ្ញានៃ ប្រតិបត្តិការលើកនេះទៅ លើការត្រួតពិនិត្យតាមដាន នៃការយកអំបិលសំយោគធម្មតាដាក់លក់ បន្លំថាជាប្រភេទ អំបិលអ៊ីយ៉ូត ដែលនេះគឺជាទង្វើក្នុងចេតនា មិនទទួលខុសត្រូវធ្វើឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ។ លោកបញ្ជាក់បន្ថែមថា ការទទួលទានអំបិល គ្មានជាតិអ៊ីយ៉ូតគឺ បណ្តាលឱ្យមានជម្ងឺផ្សេងៗ ក្នុងនោះរួមមានជម្ងឺឈឺបំពង់ក ឬក៏ប្រឈមនឹងជម្ងឺ ពក.កជាដើម ។
ជាមួយនឹងការពិសោធន៍ជាក់ស្តែងនៅក្នុងផ្សារកំពង់ក្តីនោះ ថ្វីត្បិតតែលទ្ធផលជាវិជ្ជមានបាន បង្ហាញឡើងថា នៅផ្សារកំពង់ក្តី ពុំបានរកឃើញអំបិល សំយោគក្លែងបន្លំជាអំបិលអ៊ីយ៉ូត ក៏ពិតមែន ក៏ប៉ុន្តែ លោក ព្រហ្ម ដូលីន ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប លោកបានបញ្ជាក់ថា សកម្មភាពត្រួតពិនិត្យនេះគឺនៅ មានគោលដៅប្រតិបត្តិការជាបន្តបន្ទាប់ទៀត ហើយបើសិនជាប្រតិបត្តិការនេះ បានរកឃើញលទ្ធផល អវិជ្ជមាននោះ សាខាកាំកុងត្រូលខេត្តសៀមរាបនឹងមានគោលដៅ ស្រាវជ្រាវរកប្រភពនៃការ ក្លែងបន្លំផងដែរ ដើម្បីចាត់វិធានការ ក្នុងគោលដៅបង្ក្រាបការក្លែងបន្លំតាមផ្លូវច្បាប់ ។
គួរបញ្ជាក់ផងដែរថា បើទោះជាការចុះប្រតិបត្តិការលើកនេះបាញ់ឆ្ពោះទៅរកការត្រួតនិត្យករណីក្លែងបន្លំដាក់លក់អំបិលសំយោគថាជាអំបិលអ៊ីយ៉ូត ក៏ប៉ុន្តែអ្វីដែលក្រុមការងារមិនអាចមើលរំលងបាននោះគឺការពិនិត្យទំនិញម្ហូបអាហារវេចខ្ចប់ហួសកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាព ផលិតផលក្លែងបន្លំមិនមានប្រភពផលិតច្បាស់លាស់ ការពិសោធន៍រកសារធាតុ Salicylic Acid នៅក្នុងស្ពៃជ្រក់ ពិសោធន៍រកសារធាតុ Borax នៅក្នុងសសៃគុយទាវ និងសណ្តែកបណ្តុះជាដើម ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!