https://s3.kh1.co/0ef934a0f8b4db25137b6b939eb6cf0155be9f49.jpg
ចិន៖ អ្នកនិយមលេងអុិនធឺណែតជាច្រើន បាននាំគ្នាខឹងសម្បារយ៉ាងខ្លាំង ក្រោយមានគេបង្ហោះរូបថត បង្ហាញសាកសពទារក ដែលទើបនឹងកើតម្នាក់ ត្រូវបានម្តាយបោះចោល លើដំបូលសំយ៉ាបអគារ យ៉ាងអណោចអធមដូចជាខ្មោចសត្វ។
រូបថតសាកសពទារកទើបនឹងកើតម្នាក់ ត្រូវបានម្តាយបោះចោល នៅលើដំបូលសំយ៉ាបអគារ ត្រូវបានអ្នកនិយមលេងអុិនធឺណែត យកមកបង្ហោះ បង្កើតបានជាការខឹងសម្បារ និងហួសចិត្តទៅលើម្តាយអប្រិយ គ្មានបេះដូងមួយរូបនោះជាខ្លាំង។ បើតាមប្រភពពីសារព័ត៌មានបានឲ្យដឹងថា សាកសពទារកកំសត់ម្នាក់នោះ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលសំយ៉ាបអគារ ជាកន្លែងទុកយាន្តជំនិះមួយកន្លែង កាលពីថ្ងៃទី២៣ ខែមករា កន្លងទៅថ្មីៗនេះ នៅផ្លូវ Huayuan ទិក្រុង Jiangyou ក្នុងខេត្ត សុីឈួន ប្រទេសចិន។
ក្នុងនោះដែរ មានអ្នកនិយមលេងអុិនធឺណែត ជាច្រើនមានការខឹងសម្បារ និងបានដាក់មតិទៅលើរូបថតនោះ ដូចខាងក្រោមនេះថា៖
"មើលទិដ្ឋភាពនេះទៅ! ខ្ញុំពិតជាចង់យំណាស់ ឱក្មេងកំសត់អើយ! រាង្គកាយដ៏តូចមួយ ត្រូវគេទុកចោលក្រោមសីតុណ្ហភាពដ៏ត្រជាក់។ ប្រសិនបើអ្នកមិនចង់បានគេ យ៉ាងហោចណាស់ ក៏គួរទុកគេចោល នៅឯមន្ទីរពេទ្យទៅ! តើអ្នកគិតថា ជីវិតមួយនេះគឺជាអ្វី? "
"បេះដូងខ្ញុំពិតជាឈឺណាស់! ប្រសិនបើអ្នកមិនចង់បានគេ ក៏អ្នកមិនគួរបោះគេចោលដែរ! តើម្តាយក្មេងនេះសមជាមនុស្សដែរទេ?"
"បច្ចុប្បន្ននេះ មនុស្សបានបាត់បង់ សមត្ថភាពធ្វើជាម្តាយដ៏ល្អមួយរូប ទៅហើយ"៕
តើប្រិយមិត្តមានមតិយ៉ាងណាទៅវិញ?

ប្រភព Shanghaiist
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!