មិនធម្មតា ខណ:កំពុងរង់ចាំភ្លើងស្តុប ថត Selfie មួយ ទុកជាការហាត់ប្រាណ (មានវីដេអូ)
បរទេស៖ នាពេលបច្ចុប្បន្ន Selfie ពិតជាមានការពេញនិយមខ្លាំងណាស់ ពីសំណាក់មិត្តៗយុវវ័យ ហើយនរណាៗ ក៏អាចថត Selfie បានដែរ មិនថា អ៊ុំ ពូ មីង យាយ តា ជនពិការ ហើយជាពិសេស អ្នកដែលចូលចិត្តលេង បណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook ឬ Instagram ជាដើម។
ទន្ទឹមនឹងនេះ ប្រសិនជាអ្នកធុញទ្រាន់នឹង ការថត Selfie បែបស្តាយ៏ដដែលៗ ឬកន្លែងដដែលៗ អ្នកអាចផ្លាស់ប្តូរ បរិយាកាសបានដូចជា ពេលដែលកំពុងរង់ចាំស្តុបយូរពេក ធ្វើឲ្យអ្នកមានអារម្មណ៏ថាធុញទ្រាន់ ជាដើម ចុះហេតុអ្វី បានជាមិនថតរូប Selfie មួយទៅ? វាអាចនឹងជួយបន្លប់ ពេលវេលាបានប្រសើរម៉្យាងដែរ។ បើយោងតាមវីដេអូដែលបានបង្ហោះនៅលើ ទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Bingits នោះវាគឺជាការពិត ដែលមានបុរសអ្នកបើកម៉ូតូម្នាក់បានធ្វើវា ខណ:ពេលដែលរង់ចាំភ្លើងសញ្ញាចរាចរណ៍។ អ្នកបើកបរម្នាក់នោះបានទំរេតខ្នងរបស់គាត់ ទៅលើម៉ូតូ ហើយបានលើកជើងស្តាំរបស់គាត់ ដាក់លើចង្គូតម៉ូតូ និងជើងឆ្វេងរបស់គាត់ ដាក់លើចិញ្ចើមផ្លូវ ធ្វើដូចធម្មតា បន្ទាប់មកគាត់ ក៏បានដកយកទូរស័ព្ទចេញពីហោប៉ៅរបស់គាត់ ហើយក៏ថតរូបខ្លួនឯងធ្វើព្រងើយតែម្តង។
ទោះយ៉ាងណាគាត់មិនបានដឹងសោះឡើយថាសកម្មភាពនិងទង្វើ របស់គាត់ត្រូវបានគេលួចថតពីក្រោយ ទំនោងចេញពីរថយន្តមួយគ្រឿង។ មិនត្រឹមតែគាត់បានសប្បាយរីករាយខ្លួនឯង កំឡុងរងចាំភ្លើងស្តុបយូរនោះទេ ប៉ុន្តែគាត់ក៏បានធ្វើឲ្យអ្នកដែលនៅជុំវិញគាត់សើចសប្បាយនឹងជំនាញថតរូបរបស់គាត់ផងដែរ៕ វីដេអូខាងក្រោម៖
ប្រភព៖ Singaporeseen
ដោយ នាថ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!