ក្មេងស្រីសិស្ស សាលាប៊ែលធី ត្រូវរថយន្តបុកស្លាប់ នៅមុខក្លោងទ្វារវត្តកំសាន្ត

 
 

ភ្នំពេញ៖ ក្មេងស្រីជាសិស្សសាលា ប៊ែលធីម្នាក់ បានស្លាប់ ក្រោយជួបហតុ ការណ៍គ្រោះថ្នាក់ចរាចរ ដោយសារ រថយន្តសាំយ៉ុង បើកទាក់ចង្កូតម៉ូតូZOOEMX បណ្តាលអោយដួល ហើយកិនចំកង់រថយន្ថខាងក្រោយ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ កើតឡើងនៅវេលាម៉ោង១ និង៣០នាទីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ តាមផ្លូវ៣៦៩ មុខក្លោងទ្វាវត្តកំសាន្ត ក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

តាមសេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បានអោយដឹងថា រថយន្តបង្ក ប្រភេទ ១២កៅអី ដឹកស្បែកជើង បើកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង ខណៈមកដល់ចំណុចកើត ហេតុ រថយន្តបានបើកវ៉ា ហើយកៀរ ប៉ះដៃចង្កួតម៉ូតូបណ្តាលអោយ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ជាម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិត។ រីឯអ្នកបើកបរបានរត់គេចខ្លួន ដោយសុវត្ថិភាពបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណទេ ។

ក្រោយកើតហេតុ នគរបាលចរាចរខណ្ឌ បានយករថយន្តបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រង់ចាំការដោះស្រាយ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម