បាញ់១គ្រាប់ ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង នៅផ្សារអគ្គថ្មី ជាយដែនប៉ោយប៉ែត ចោររត់គេចខ្លួន ដោយសុត្ថិភាព
បន្ទាយមានជ័យៈ អាជីវករលក់ដូរម្នាក់ ត្រូវចោរបាញ់១គ្រាប់ប្លន់យកម៉ូតូ ២០១៥ មួយគ្រឿង បានសម្រេច កាលពីវេលា ម៉ោង៨និង៣០នាទី យប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ នៅខាងជើងផ្សារអគ្គថ្មី មុខផ្សារត្រី កណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះមានឈ្មោះ សូត នី ភេទស្រី អាយុ៥៧ឆ្នាំ ជាអាជីវករលក់ដូរ ក្នុងនៅផ្សារអគ្គថ្មី រស់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ម៉ូតូរវល់នៅក្នុងផ្ទះរៀបចំទុកដាក់ របស់របរ ភ្លាមនោះ ចោរបានមកកាច់សោរម៉ូតូ ដែលម្ចាស់ចតចោលខាងមុខតូបលក់ដូរ ម្ចាស់ផ្ទះឃើញ ក៏បានរត់មកក្រៅហើយស្រែកឲ្យគេជួយ និងស្រែកចោរ ចោរ តែពេលនោះចោរបានបាញ់១គ្រាប់ដើម្បី គំរាម និងនិយាយថាបើនៅតែស្រែកគេនឹងបាញ់សម្លាប់ចោល រួចចោរក៏បានទាញ់ម៉ូតូជិះរត់បាត់ទៅ។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានឲ្យដឹងថា ពិតជាមានករណីចោរកាច់ សោរម៉ូតូរបស់ពលរដ្ឋមែន ពេលនេះលោកសុំមិនធ្វើអធិប្បាយវែងឆ្ងាយទេ ព្រោះកំពុងដឹកនាំកម្លាំងចុះ តាមចាប់ចោរ លទ្ធផលយ៉ាងណាលោកនឹងផ្តល់ជូនពេលក្រោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!