ឃាត់ខ្លួន​ជនជាតិ​វៀតណាម​១៨​នាក់ រស់នៅ និង​ធ្វើការ​ខុសច្បាប់​នៅ​ សង្កាត់​បឹង​ទំពុន

 
 

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​១៨​នាក់​ដែល​រស់នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី ​រៀបចំ​សំណុំ​ឯកសារ​ បណ្ដេញ​ចេញពី​ ប្រទេស​កម្ពុជា ។ ហេតុការណ៍​ឃាត់ខ្លួន​ ជនជាតិ​វៀតណាម​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ទីតាំង​ កែ​ច្នៃ​ឈើ​៣​កន្លែង នៅ​តាម​បណ្ដោយ​ផ្លូវ​ប្រឡាយ​ទឹក​ស្អុយ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ប្រតិបត្តិការ​ខាងលើ​នេះ​​ដឹក​នាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី និង​ចូលរួម​សម្រប សម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​ សាលាដំបូង​រាជធានី​ភ្នំពេញ លោក មាស ច័ន្ទ​ពិសិដ្ឋ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​១៨​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ ថា​រស់នៅ​ និង​ធ្វើ​ការ​ងារ​ដោយ​ខុសច្បាប់ ព្រម​ទាំង​ គ្មាន​លិខិតឆ្លងដែន និង​ឯកសារ​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ។

លោក​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន ជនជាតិ​វៀតណាម​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​រង់ចាំ​ចាត់ការ​ តាម​ផ្លូវច្បាប់​នៅ​ ពេល​ក្រោយ ។

លោក​ឧត្តមសេនីយ៍ អ៊ុ​ក ហៃ​សីឡា បញ្ជាក់​ថា ចំពោះ​ជន​ឆ្លង​ដែន​ខុសច្បាប់​ណា​ដែល​មាន​ តែ​លិខិតឆ្លង ដែន​តែ​ជា​លក្ខណៈ​ទេសចរណ៍ ហើយ​គ្មាន​លិខិត អនុញ្ញាត​ការងារ​ត្រឹមត្រូវ ជន​នោះ​នឹង​ត្រូវ​ធ្វើការ​ផាកពិន័យ​ ចំនួន​៥០​ម៉ឺន​រៀល​ចូល​រដ្ឋ រួច​រង់ចាំ​ផុត​ទិ​ដ្ឋ​ការ ហើយ​ធ្វើការ​បណ្តេញចេញ ។ ដោយឡែក​ចំពោះ​ជន​ដែល​ គ្មាន​លិខិត​ស្នាម​អ្វី​ទាំង​អស់នោះ ជាក់ស្តែង​ដូច​នៅ​ ពេល​នេះ យើង​នឹង​កសាង​សំណុំ​បែបបទ​ស្នើ​ ទៅ​ក្រសួងមហាផ្ទៃ សុំ​ធ្វើការ​ បណ្តេញ​ចេញពី​កម្ពុជា​តែ​ម្តង ៕







ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម