​​ចោរ​លួច​​ម៉ូតូម្នាក់​ ត្រូវ​អ្នក​ភូមិ​​ កាប់​ស្លាប់​​​​ នៅ​នឹង​កន្លែង

 
 

​​ខេត្តកំពង់ស្ពឺ​ ៖ ជន​ស​ង្ស័​យ​ជា​ចោរលួច​ម្នាក់​ បាន​ស្លាប់​នៅ​នឹង​កន្លែង ​និង​ម្នាក់​ទៀត ​​​រត់គេច​​ទាន់​ពេល​ ​បន្ទាប់​​ពី​ពួក​គេ​ធ្វើ​សកម្មភាព ​លួច​ម៉ូតូ​របស់​ឣ្ន​ក​ស្រុក ​តែ​មិន​បាន​សម្រេច​ ត្រូវ​​អ្នក​​ភូមិ​ឃើញ​​ទាន់ ដេញ​តាម​ប្រហារ​ ​កាល​ពី​វេលា​ម៉ោង​៩ ​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​៣១ ​មក​រា ​២០១៦​ ​ស្ថិត​នៅ​ភូមិ​ព្រៃ​ស្បូវ ឃុំ​វាល ស្រុក​គងពិសី ​។

ជនសង្ស័យ​​ជា​ចោរ​ ដែល​ស្លាប់​​ ដោយ​ការ​កាត់ទោស ​របស់​​​អ្នក​ភូមិ​​នេះ​​ ឈ្មោះ​ ម៉េ​ង ​ឈឿ​ន ​ភេទ​ប្រុស ​ឣា​យុ​៣៧​ឆ្នាំ​ រស់នៅ​ខេត្តកំពត ​និង​ម្នាក់​ទៀត ​រត់គេច​​ខ្លួន​​ទាន់ពេល ។ ​អ្នក​​ភូមិ​ម្នាក់​​ បាន​ឱ្យ​​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ​គេ​ឃើញ​ចោរ​២នាក់ ​​ធ្វើ​សកម្មភាព​ លួច​កាច់​សោ.ក​ម៉ូតូ​ របស់​ឣ្ន​កភូមិ​ ឈើទាល​ជ្រុំ​ ឃុំ​វាល ​ស្រុក​គងពិសី​ ហើយ​​​ជិះ​រត់​មក​ដល់​កន្លែង​កើតហេតុ ក៏​ត្រូវ​ស្ទាក់​ឃាត់​បាន​ ។

ប្រភព​បន្ត​ថា​ ដោយ​មាន​កំហឹងអ្នក​ភូមិ​​​ ខ្លះមាន​​ដំបង ​និង​ខ្លះ​កាំបិត​ ពូថៅ​ បាន​ស្វាគមន៍ ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ និង​ខ្លះ​ទៀត យក​កាំបិត​ពូថៅ ​កាប់​ចិញ្រ្ចាំរហូត​ដល់ ​ដាច់ខ្យល់​ស្លាប់​ តែ​ម្តង ។ ចំណែក​​​ម្នាក់​ទៀត​ បាន​បើកម៉ូតូ​គេចខ្លួន​បាត់ ។ ដូច​ពាក្យចាស់​ថា ​លួច​គេ​បាន​វា​គ្រាន់ ​តែបើ​គេ​ទាន់​ គឺ​វា​ក្រែល រហូត​​អស់​ជីវិត ។​

នៅ​ព្រឹក​ថ្ងៃ​ទី​១ ​កុម្ភៈ ​២០១៦ ​នេះ​ កម្លាំង​សមត្ថកិច្ច​ បាន​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ​នៅ​កន្លែង​កើត​ហេតុ​​ ។

​នេះ​​ជា​កំហឹង​​ របស់​អ្នក​ភូមិ​ ​ប៉ុន្តែ​តាម​ច្បាប់​ គ្រាន់​តែ​ជា​ចោរ​លួច មិន​មាន​ទោស​ ដល់​អស់ជីវិត​នោះទេ ។ គួរ​តែ​ចាប់​ប្រគល់​ឱ្យ​ច្បាប់​ ទើប​ហៅ​​ថា​ មាន​យុត្តិធម៌​ក្នុង​សង្គម ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម