ចន ច័ន្ទលក្ខិណា ឆួលចុងច្រមុះ ព្រោះឈឺចាប់ និងអ្នកដែលមិនចូលរួម លើកស្ទួយសិល្បៈខ្មែរ ហើយបែរជាថ្កោលទោសនាង
ភ្នំពេញ៖ សម្រាប់តារាសម្តែងជើងចាស់ អ្នកមេម៉ាយ អ្នកនាង ចន ច័ន្ទលក្ខិណា ជារឿយៗទស្សនិកជន តែងតែបានឃើញ នាងចេញមុខចេញមាត់ ប្រឆាំងតវ៉ាពាក់ព័ន្ធ ជាមួយការចាក់បញ្ចាំង រឿងភាគបរទេស នៅក្នុងម៉ោងមាស ហើយទម្រាំតែការតវ៉ារបស់នាង បានជោគជ័យគឺនាង បានទទួលរងទាំងការសរសើរ និងការរិះគន់ជាប់រហូតដែលធ្វើឲ្យនាងហាក់ ដូចជាអស់កំលាំងចិត្ត និងតស៊ូ ព្រោះថាអ្វីដែលនាងធ្វើ ទម្រាំតែបានជោគជ័យ គឺឆ្លងកាត់ឧបសគ្គច្រើនពេក ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏មានការខឹងសម្បារ មិនគាំទ្រសកម្មភាពរបស់នាង ឫក៏អ្នកសិល្បៈខ្មែរដទៃឡើយ ។
ហើយថ្មីៗនេះនាង ក៏បានរំលេចសារថ្មីមួយទៀត ដែលនាងបានបង្ហាញ អារម្មណ៍ខឹងក្រេវក្រោធ ទៅលើបុគ្គលមួយចំនួន ដែលមិនខំប្រឹងលើកស្ទួយសិល្បៈខ្មែរ តែបែរជាងាកមកថោ្កលទោសនាងទៅវិញ ។ថ្មីៗនេះតារាសម្តែង អ្នកនាង ចន ច័ន្ទ បាន Share វីដេអូមួយពីអ្នកលេង Facebook ដែលមានឈ្មោះថា Lin Xiao Long ដែលម្ចាស់ Account នេះ បានសរសេរបង្ហាញ ពីអារម្មណ៍ហួសចិត្ត នៅពេលដែលឃើញ ឃ្លីបវីដេអូមួយ ដែលរៀបរាប់ពីដំណើរកម្សាន្តជុំវិញពិភពលោកថា «ថ្ងៃនេះខ្ញុំឃើញក្មួយ ខ្ញុំអង្គុយមើលបទនេះ ហើយពួកវាច្រៀងតាម ខ្ញុំក៏យកមកមើលដែរ ក្នុងវីដេអូនេះគឺគេបញ្ជាក់ ពីដំណើរកំសាន្តជុំវិញពិភពលោក តែអ្វីដែលចំឡែកនោះគឺ ត្រង់កន្លែងប្រទេសសៀម មានរូបអង្គរវត្តដែលជារបស់ខ្មែរ ក្នុងនាមជាកូនខ្មែរម្នាក់ ខ្ញុំឈឺចិត្តណាស់ ដែលបរទេសគេច្រឡំថាអង្គរវត្តជារបស់សៀម ហើយវីដេអូនេះគឺមាននៅក្នុងយូរធូប ប្រហែលជាគ្មាននរណាម្នាក់ គេចាប់អារម្មណ៍ទេមើលទៅ តែថ្ងៃនេះឃើញចឹងហើយភ្ញាក់ព្រឺតតែម្ដង ។ ហើយអាក្នុងយូរធូបហ្នឹង ខំមិនអត់បានទៀត កុំអីជេរវាឲ្យខ្មាស់គេម្ដង តើពួកយើងគួរតែធ្វើយ៉ាងណាទៅ? បញ្ជាក់៖វីដេអូនេះត្រូវបាន មនុស្សជាង១៣លាននាក់ ចូលទស្សនា » ។
គ្រាន់តែបានឃើញសារនេះភ្លាម តារាសម្តែង និងជាពិធីការិនី អ្នកនាង ចន ច័ន្ទលក្ខិណា Share ហើយសរសេរបង្ហាញពីអារម្មណ៍ឈឺចាប់ របស់ខ្លួនដាក់នៅលើ Facebook បង្ហាញពីអារម្មណ៍ឈឺចាប់ បញ្ចេញកំហឹងតបត និងអ្នកដែលធ្លាប់រិះគន់នាងថា « ទាល់តែបែបនេះបានចេះឈឺចាប់ កាលពីពួកអ្នកនាំគ្នាជេ ខ្ញុំកប់ៗមាត់ ព្រោះតែខ្ញុំទាមទារ ឲ្យបង្ហាញពីសិល្បៈខ្មែរឲ្យ បានច្រើនខ្ញុំឈឺទេ ដែលខ្ញុំខំធ្វើអ្វីដើម្បីវប្បធម៌ខ្មែរ តែបែរជានាំគ្នាថ្កោលទោសខ្ញុំ ? សប្បាយចិត្តទេដែលគេច្រឡំអញ្ចឹង ? កុំបន្ទោសគេ គឺខ្មែរខ្លួនឯងទេ ដែលចង់ឃើញអញ្ចឹង ឥឡូវបានដូចបំណងហើយខ្មែរ១ចំនួន ខ្លួនឯងមិនឲ្យតំលៃខ្លួនឯង ខ្លួនឯងមិនស្គាល់ខ្លួនឯង ក្រែងថាសមាហរណកម្មអាស៊ានហ្អី ? ឥឡូវបែបនេះសមាហរណកម្មហើយ សិល្បៈគឺជាព្រលឹងវប្បធម៌ជាតិ សមតាមបំណងខ្មែរ១ ចំនួនហើយ» ។ដូច្នេះចង់ដឹងថា នៅក្នុងឃ្លីបវីដេអូដែល អ្នកនាង ចន ច័ន្ទលក្ខិណា បញ្ចេញកំហឹងរិះគន់នោះ មានអត្ថន័យ ដូចដែលនាងរិះគន់ ដែលឫយ៉ាងណា ។ តោះកុំឲ្យខាតពេល ទៅទស្សនាឃ្លីបវីដេអូទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!