នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ចុះបង្ក្រាបទំនិញ មានពន្ធក្នុងឃ្លាំង របស់ពលរដ្ឋ តែរងការអាម៉ាស ព្រោះពលរដ្ឋមិនផ្តិតមេដៃ សហការ

 
 

បន្ទាយមានជ័យៈ ស្តង់ស្តុកទំនិញ២ នៅជាយដែនប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឆេង សុវត្ថិ នាយការិយាល័យ សហការជាមួយ កម្លាំនគរបាលប៉ុស្តិ៍រដ្ឋបាល ប៉ោយប៉ែត បានដឹកនាំកម្លាំងចុះបង្ក្រាប កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៦ ដោយចោទថាស្តង់ទាំងនេះស្តុក ទំនិញគេចពន្ធនាំចូលពីថៃ។

ស្តង់ទាំង២នេះត្រូវបានគេរកឃើញមានទំនិញស្តុកដូចជា មី មីសួរ នំ និងទំនិញផ្សេងៗទៀត តែមិនត្រូវបានសមត្ថកិច្ចឲ្យដឹងពីចំនួនជាក់លាក់ទេ។ ម្ចាស់ឃ្លាំងទាំងនោះត្រូវបានគេស្គាល់ថា ស្តង់ទី១ម្ចាស់ឈ្មោះ យាយម៉ាប់ និងស្តង់ទី២ម្ចាស់ឈ្មោះ ជា ទី មានទីតាំក្បែរគ្នា ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

ក្រោយពិនិត្យរកឃើញទំនិញ លោក ឆេង សុវត្ថិ នាយការិយាល័យបានយកកំណត់ហេតុទៅឲ្យម្ចាស់ផ្ទះ ផ្តិតមេដៃនិងចុះហត្ថលេខា តែភ្លាមនោះពលរដ្ឋសុំអានហើយបានបដិសេធដភ្លាមៗ ព្រោះក្នុងលិខិតនោះនគរបាលបានសរសេរថា ទំនិញរបស់ពួកគាត់ទាំងអស់គ្មានពន្ធ ដោយក្រុមអាជីវករទាំងនោះបាននិយាយថាទំនិញរបស់ពួកគាត់គឺបានបង់ពន្ធត្រឹមត្រូវ និងមានបង្កាន់ដៃចេញពីគយផងដែរ។

ពាក់ពន្ធ័ការបង្ក្រាបខាងលើ លោកស្រី ថោង ឡេង នាយការក្រុមហ៊ុនថោងឡេង អិមផត អុិចផត បានឲ្យអ្នកសារពត៌មានដឹងថា ទំនិញនៅក្នុងឃ្លាំងទាំងនេះសុទ្ធតែបានបង់ពន្ធរួច ហើយមានលិខិតស្នាមចេញពីគយនិងរដ្ឋករប៉ោយប៉ែតផងដែរ។ លោកស្រីបន្តថា លោកស្រីមិនយល់ទំនិញមានពន្ធហើយនៅតែចុះមកចាប់ដល់ឃ្លាំងទាំងយប់ទៀត លោកស្រីបានចាត់ទុកថាសកម្មភាពនេះជារឿងមិនត្រឹមត្រូវ។លោកស្រីនិងក្រុមអាជីករដ៏ទៃទៀតបាននិយាយថា សកម្មភាពរបស់នគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ចចុះមកពេលនេះ ធ្វើឲ្យពួកគាត់ខ្លាចរអាយ៉ាងខ្លាំងស្ទើរតែមិនហ៊ាននាំចូលទំនិញនិងធ្វើឲ្យពួកគាត់ចង់ឈប់រកសុីតែម្តង មិនត្រឹមតែប៉ុណ្ណោះគឺវាធ្វើឲ្យបាត់ចំណូលជាតិយ៉ាងច្រើនទៀតផង។

ក្រុមអាជីវករមួយចំនួនបានរិះគន់ចំៗថា ការចុះបង្ក្រាបរបស់លោក ឆេង សុវត្ថិ មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចពេលនេះ គឺហួសម៉ោងរដ្ឋបាល ហើយសកម្មភាពនេះត្រូវបានក្រុមអាជីវករចាត់ទុកថា ជាយុទ្ធសាស្ត្រកៀងត្រីបញ្ចូលទ្រូ។

ជុំវិញករណីនេះដើមអម្ពិលមិនអាចសុំការអធិប្បាយពីលោក ឆេង សុវត្ថិ មេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានទេ ជុំវិញការបង្ក្រាបនេះ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម