ចោរប្លន់ ផ្ទះផ្ទេរប្រាក់ Wing នៅខេត្តប៉ៃលិន ចាប់ខ្លួនបាន ២នាក់ នៅភ្នំពេញ
ខេត្តប៉ៃលិន ៖ លោកឧត្តមសេនីយ៍ ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រុមចោរកាំភ្លើង AK-47 និងពូថៅ ២នាក់ ដែលជិះម៉ូតូ មួយគ្រឿង ចូលទៅ ប្លន់ផ្ទះផ្ទេរប្រាក់ Wing កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ នៅក្រុងប៉ៃលិន ត្រូវបានកម្លាំងនគរបាល ខេត្តប៉ៃលិន សហការជាមួយ កម្លាំងនគរបាល រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ បានហើយ នៅព្រឹកថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០១៦ នេះ ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ជនសង្ស័យ ទាំង២នាក់នេះ ម្នាក់ឈ្មោះ ហ៊ត វិសិដ្ឋ អាយុ២៧ឆ្នាំ រស់នៅឃុំជប់ទី១ ស្រុកត្បូងឃ្មុំ និងម្នាក់ទៀតឈ្មោះ សេង ដា អាយុ៣៥ឆ្នាំ រស់នៅខេត្តកំពង់ចាម ។ ចំណែកអ្នករងគ្រោះ ឈ្មោះ ហេង រតនា អាយុ៦០ឆ្នាំ មុខរបរ បើករកស៊ីផ្ទេរប្រាក់ Wing ស្ថិតនៅសង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវក្រុមចោរកាំភ្លើង AK និងពូថៅ ចូលប្លន់ កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយយកអស់ប្រាក់ ប្រមាណ១ម៉ឺនដុល្លារ និងបណ្តាលឱ្យ ជនរងគ្រោះ ជាម្ចាស់ផ្ទះរបួសធ្ងន់ ផងដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!