រថយន្តក្រឡុកស៊ីម៉ងត៍ ចុះពីលើ ស្ពានព្រះមុនីវង្សចាស់ ដាច់ហ្វ្រាំង សំណាងល្អ មិនមានមនុស្សគ្រោះថ្នាក់
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីអ្នកឆ្លើយឆ្លងព័ត៌មាន បានឱ្យដឹងថា មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង បើកចុះពីលើ ស្ពានព្រះមុនីវង្សចាស់ សុខៗស្រាប់តែ ដាច់ហ្រ្វាំង ហើយអ្នកបើកបរ បួងចង្កូតបុកឡើងលើសួនច្បារ ក្រោមស្ពានអាកាស ក្បាលថ្នល់ សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ ដល់មនុស្ស ណាម្នាក់ឡើយ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងនៅរសៀល ថ្ងៃទី២ កុម្ភៈ ថា មុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ងត៍ ម៉ាកប៊ីហ្ស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកភ្នំពេញ 5A-1002 បើកបរ ដោយបុរសម្នាក់ បើកចុះពីលើស្ពានព្រះមុនីវង្សចាស់ ស្រាប់តែដាច់ហ្រ្វាំង ហើយគេឃើញ អ្នកបើកបរបួងចង្កូតរថយន្ត បុកឡើងលើសួនច្បារ ក្រោមស្ពានអាកាសក្បាលថ្នល់ ទើបមិនបណ្តាលឱ្យ មានមនុស្សណាម្នាក់ គ្រោះថ្នាក់ក្នុងហេតុការណ៍ នេះឡើយ សំណាងហើយអ្នកបើកបរ មានស្មារតីរឹងមាំ បើពុំនោះទេ មិនដឹងជាមានមនុស្សស្លាប់ និងរបួសប៉ុន្មាននាក់ នោះឡើយ ៕
ក្រោយកើតហេតុ អ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្ក នៅលើសួនច្បារ ក្រោមស្ពានអាកាសក្បាលថ្នល់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!