អគ្គិភ័យឆេះ បន្ទប់ជួល នៅវេលាទៀបភ្លឺ ក្នុងខណ្ឌចំការមន
ភ្នំពេញ ៖ បន្ទប់ស្នាក់នៅមួយកន្លែង ដែលធ្វើពីដែក ប្រក់សង្គ័សីត្រូវបាន អគ្គីភ័យឆាបឆេះគ្មានសល់ កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦ តាមបណ្តាយផ្លូវលេខ៣៣០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន។
បើតាមម្ចាស់បន្ទប់ ដែលត្រូវអគ្គីភ័យឆាបឆេះនេះ បានប្រាប់ថា មុនពេលកើតហេតុ គឺខ្លួនបានដេកលក់យ៉ាងស្គប់ស្គល់ នៅក្នុងបន្ទប់មួយនេះ លុះដល់ម៉ោងកើតហេតុក៏មានអ្នកជិតខាងស្រែកប្រាប់ថា ភ្លើងឆេះបន្ទប់ហើយ រូបខ្លួនក៏ម្នីម្នាភ្ញាក់ឡើង និងស្រែកអោយអ្នកជិតខាង មកជួយយ៉ាងច្រើនកុះករ រួមទាំងរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមចំនួន ៣គ្រឿងដែរ។
ម្ទាស់បន្ទប់ជួលបន្តទៀតថា ទោះជាត្រូវខំប្រឹងជួយយ៉ាងណាក៏ដោយ ក៏ភ្លើងនៅតែឆាបឆេះអស់បន្ទប់ របស់គាត់គ្មានសល់ ពីព្រោះបណ្តាលមកពីទីតាំងបន្ទប់នោះមានផ្លូវតូចពិបាករថយន្តអគ្គិភ័យចូលបាញ់ទឹកពន្លត់។
បន្ទាប់ពីឆេះអស់ហើយ ម្ចាស់បន្ទប់នោះបានប្រាប់ថា សម្ភារៈដែលនៅក្នុងបន្ទប់នោះគឺឆេះទាំងអស់គ្មានសល់ឡើយ គឺនៅសល់តែកំទេចផេះតែប៉ុណ្ណោះ គឺវាគួរអោយសោកស្តាយណាស់៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!