ដុតភ្លើងឆ្អើរ មុនពេលដេក ត្រូវភ្លើង ឆេះផ្ទះអស់ ឆេះស្លាប់ ទាំងខ្លួន
ខេត្តកំពត ៖ ស្ត្រីចំណាស់ម្នាក់ បានស្លាប់ក្នុងហេតុការណ៍ ភ្លើងឆេះផ្ទះ កាលពីវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។
បុរសចំណាស់ឈ្មោះ នួន ផន អាយុ៦៦ឆ្នាំ ដែលជាម្ចាស់ផ្ទះ និងត្រូវជាប្តី របស់សពស្ត្រីចំណាស់ ដែលស្លាប់ក្នុងភ្លើង បានឲ្យដឹងថា ប្រពន្ធរបស់គាត់ ឈ្មោះ អ៊ុយ ញ៉ែម អាយុ៦៣ឆ្នាំ មុនពេលកើតហេតុ រូបគាត់ជាប្តី បានទៅហូបការ កូនអ្នកភូមិ នៅក្បែរវត្ត ដែលមានចម្ងាយពីផ្ទះ ជាង១០គីឡូម៉ែត្រ ។ ពេលរូបគាត់ចេញទៅ ប្រពន្ឋគាត់បានដេកលើរាលហាល ដែលតសំយ៉ាប ចេញពីផ្ទះ ហើយជាទម្លាប់ គាត់ទាំងពីរនាក់ តែងតែដេក ដុតភ្លើងឆ្អើរ ស្រាប់តែពេលគាត់ត្រឡប់ ពីហូបការវិញ ឃើញភ្លើងកំពុងឆេះផ្ទះ យ៉ាងសន្ឋោសន្ឋៅទៅហើយ ពេលនោះរូបគាត់ មិនដឹងថាយាយជាប្រពន្ឋ ឆេះនៅក្នុងភ្នក់ភ្លើង នោះទេ រូបគាត់ខំរត់ រកស្រែកហៅ នៅក្បែរៗព្រៃ ក្រែងប្រពន្ឋរបស់គាត់ភ័យ ដោយសារភ្លើងឆេះ រត់ទៅពួនក្នុងព្រៃ លុះហៅមិនឮឆ្លើយ គាត់ក៏ឈប់ហៅ ហើយអ្នកស្រុក ក៏មកជួយពន្លត់ដែរ ប៉ុន្តែទោះបីជាអ្នកស្រុក ជួយពន្លត់យ៉ាងណា ក៏មិនអាចពន្លត់បានដែរ ពីព្រោះផ្ទះគាត់ ប្រក់ស្បូវ ជញ្ជាំងក្តារមួយចំហៀង និងស្លឹកមួយចំហៀង លុះឆេះអស់ នៅសល់តែធ្យូង និងផេះ ទើបឃើញឆ្អឹងលលាដ៍ក្បាល ប្រពន្ឋរបស់គាត់ ឆេះអស់ទៅហើយ ។
លោក ណុប ចាន់ភាព អធិការរង ស្រុកទឹកឈូ បានឲ្យដឹងថា ផ្ទះដែលរងគ្រោះ ដោយអគ្គិភយ័ឆេះនេះ គឺមានទំហំ ៤ម៉ែត្រ×៥ម៉ែត្រ ដំបូលប្រក់ស្បូវ រនាបក្តារ ជញ្ជាំងបាំងស្លឹក មួយចំហៀង និងបាំងក្តារ មួយចំហៀង ។ តាមការពិនិត្យលើករណី អគ្គិភ័យឆេះនេះ គឺបណ្តាលមក ពីជនរងគ្រោះដេក លើរានហាល ដែលតសំយ៉ាប នៅមុខផ្ទះ ហើយដេកលក់ មួយភាំង ត្រូវខ្យល់គួចកំទេចភ្លើង ទើបបណ្តាលឲ្យ ភ្លើងឆេះដំបូលមុន រួចបាក់ដំបូលសង្កត់ស្ត្រីម្ចាស់ផ្ទះ ដែលកំពុងដេកលក់ ហើយរូបគាត់ចាស់ផង រត់ចេញមិនទាន់ ទើបឆេះក្នុងភ្លើង តែម្តងទៅ ។
ក្រោយពីកើតហេតុ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រុមការងារ របស់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមៈធុរិទ្ឋ ស្នងការនគរបាលខេត្ត បានចុះទៅសួរសុខទុក្ខ ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងបានជួយឧបត្ថម្ភ ថវិកាចំនួន៤០ម៉ឺនរៀល ផងដែរ ។
សពស្ត្រីរងគ្រោះ ត្រូវបានក្រុមគ្រួសារប្រមូល រួចបូជាយកតែឆ្អឹង ទៅធ្វើបុណ្យនៅផ្ទះ របស់កូន ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រមាណជាង ១០គីឡូម៉ែត្រ ស្ថិតនៅភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!