ស្រស់ស្រី ប្រាប់ថា ឈប់ទាក់ទង ខ្ញុំមានប្តីហើយ កាប់នាង មួយកាំបិត
ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ បានបង្កើតស្នេហា ជាមួយនារី ដែលរស់នៅក្នុងភូមិ ជាមួយគ្នា រហូតមានអនុស្សាវរីយ៏ផ្អែមល្ហែម អស់ពេលជាច្រើនខែ នៅពេលនាង ប្រាប់ការពិតថា នាងមានប្តីហើយ ធ្វើឲ្យបុរសនោះ កើតមានកំហឹងបាន ទាញកាំបិតផ្គាក់ កាប់នាងមួយកាំបិត រងរបួសជាទំងន់។ ករណីនេះកើតឡើង នៅវេលាម៉ោង៥ និង៣០នាទីថ្ងៃទី៣ កុម្ភះ ២០១៦ ស្ថិតក្នុងភូមិសង្កែលាក់ ឃុំស្វាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
បុរសដែលបង្កាត់ភ្លើងស្នេហ៏ ជាមួយប្រពន្ឋគេនេះ មានឈ្មោះឌុក ម៉ៅ អាយុ៣៥ឆ្នាំ រស់នៅកន្លេងកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ សក អាយុ៣២ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា។
ប្រភពពីសមត្ថកិច្ច ស្រង់សំដី ស្ត្រីរងគ្រោះ បានអោយដឹងថា អស់រយៈពេល ច្រើនខែមកហើយ ដែលគាត់មាន ទំនាក់ទំនង ជាមួយបុរសខាងលើ។ គាត់ចង់ប្រាប់ទៅ បុរសនោះដែរ ថាគាត់មានគ្រួសារ (ប្តី) ហើយ តែមិនដែលមានឱកាស បាននិយាយប្រាប់ ក៏ចេះតែទាក់ទងគ្នារហូតមក។
ប្រភពបន្តថា នៅថ្ងៃកើតហេតុ រូបគាត់បានណាត់ជួប បុរសខាងលើ ដើម្បីនិយាយគ្នា បញ្ចប់រឿង ព្រោះគាត់មិនចង់ធ្វើរបៀបនេះ តទៅទៀតទេ។ នៅពេលជួបគ្នា គាត់បាននិយាយប្រាប់ បុរសនោះថា បងឈប់ស្រលាញ់អូនទៀតទៅ ព្រោះអូនមានប្តីហើយ គ្រាន់តែនិយាយចប់ បុរសនោះ បានទាញកាំបិតផ្កាក់ កាប់មកលើរូបគាត់ ត្រូវស្មាខាងស្តាំ រងរបួសជាទំងន់។
សមត្ថកិច្ចបានអោយដឹងថា ក្រោយកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បានភ្លាមៗតែម្តង។ នៅចំពៅះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយ សារភាពថា មូលហេតុដែលគេ ប្រើអំពើហិង្សា (កាប់) ក៏ព្រោះតែខឹងនឹងនាង ដែលមកបង្កាត់ភ្លើងស្នេហ៏ ជាមួយរូបគេហើយ ចុងក្រោយបែរជា មកនិយាយថា ឲ្យខ្លួនឈប់ស្រាលាញ់ព្រោះនាងមានប្តីហើយ ធ្វើឲ្យរូបគេ មានកំហឹង ក៏ទាញកាំបិតកាប់នាង ដើម្បីស្រាយកំហឹង និងបញ្ឈប់ការទាក់ទងគ្នា។
មជ្ឈដ្ឋានប្រជាពលរដ្ឋ បានលើកឡើងថា មិនដែលមានអ្នកណា រស់នៅភូមិ ជាមួយគ្នា បែរជាមិនដឹងថា នាងមានឬមិនមានប្តី នោះទេ។ តាមការពិតម្នាក់ៗ សុទ្ឋតែដឹងរៀងខ្លួន ថាខ្លួនកំពុងធ្វើអ្វី តែនៅពេលមានរឿង ក៏ចេះតែនិយាយ បែបនេះទៅ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលខាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការពីបញ្ហា បង្ករបួសស្នាម លើអ្នកដទៃ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!