ស្រីបោយដៃ តាមផ្លូវសហព័ន្ធរុស្ស៊ី ត្រូវអាជ្ញាធរ ចុះប្រមូល បាន៤នាក់
ភ្នំពេញ៖ ស្ត្រីរកស៊ីផ្លូវភេទ មកឈរបោយដៃ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខព្រលានយន្តហោះ អន្តរជាតិពោធិ៍ចិនតុងត្រូវបានអាជ្ញាធរខណ្ឌ ចុះទៅប្រមូលបាន៤នាក់ យកទៅអប់រំដើម្បីលើក កម្ពស់តម្លៃស្រ្តីខ្មែរ ម្យ៉ាងវិញទៀតផ្លូវនេះគឺ ភ្ញៀវជាតិនិងអន្តរជាតិចេញ ចូលការចុះប្រមូលនេះដឹកនាំ ដោយលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៦។
លោក ឃឹម ស៊ុនសូដា បានឲ្យដឹងថា ដោយមានការណែនាំពី លោកអភិបាលដោយសារស្រ្តីរកស៊ីផ្លូវភេទ ទាំងនេះ គាត់បានមកឈរបោយដៃ ហៅភ្ញៀវធ្វើឲ្យប៉ះពាល់ដល់ភ្លៀវជាតិ និងអន្តរជាតិដែលចេញចូលតាមផ្លូវនេះ ដូច្នេះទើបលោកបានដឹកនាំទាំងកម្លាំង នគរបាលនិងកម្លាំងសន្តិសុខ សាលាខណ្ឌចុះមកប្រមូលស្រ្តីរកស៊ីផ្លូវភេទទាំងនេះ យកទៅអប់រំឬក៏បញ្ជូនទៅកាន់សង្គមកិច្ច ។
លោកបានបន្តថា ការចុះប្រមូលនាពេលនេះ គឺយើងធ្វើការប្រមូលបានតែ៤នាក់នោះទេ ហើយប្រសិនបើនៅមាន សេសសល់ទៀត គឺយើងនិងធ្វើការចុះប្រមូលជាបន្តទៀត និយាយឲ្យចំទៅគឺអាជ្ញាធរមិនអនុញាតិ ឲ្យមានស្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវសហព័ន្ធរុស្ស៊ីនេះទេ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!