ហង្ស ម៉ារីនី ចង់ចូលរួមប្រកួតប្រជែង ផ្នែកការងារមនុស្សធម៌ នៅក្នុងPage របស់ សម្តេចតេជោ
ភ្នំពេញៈ តារាសម្តែងស្រីវ័យក្មេង ដែលចូលចិត្តចូលរួម ជាមួយការងារមនុស្សធម៌ កញ្ញា ហង្ស ម៉ារីនី បានបង្ហើបប្រាប់ឲ្យដឹងថា មានមានគោលបំណង យករូបភាពនិងវីដេអូ សប្បុរសធម៌ ដែលនាងធ្លាប់ចូលរួម ធ្វើកន្លងមកទៅដាក់ប្រកួត នៅក្នុង Page របស់សម្តេច តេជោ ហ៊ុន សែន ក្នុងបំណងចង់ទទួលបាន រង្វាន់ពីសម្តេច ដើម្បីបន្តសកម្មភាពមនុស្សធម៌បន្តទៀត ។
បើតាម Facebook ដែលអតីត Freshie girl កញ្ញា ហង្ស ម៉ារីនី សរសេរបង្ហោះ នៅលើបណ្តាញនេះថា « ខ្ញុំចង់យក Video នេះដាក់ប្រកួតប្រជែង នៅក្នុង Page របស់សម្តេច តេជោ, តើបងប្អូនទាំងអស់គ្នាគាំទ្រនាងខ្ញុំរឺទេ? សូមជួយ comment ប្រាប់នាងខ្ញុំផង គោលបំណង បើសិនជានាងខ្ញុំទទួលការគាំទ្រច្រើន ហើយឈ្នះក្នុងកម្មវិធីនេះ រាល់រង្វាន់ជ័យលាភីទាំងអស់ នាងខ្ញុំ និង បរិច្ចាគទាំងស្រុង ១០០%ជូនប្រជាជន ខ្វះខាត និងទីទ័លក្រ នៅប្រទេសកម្ពុជា យើងទាំងអស់តែម្តង» ។
កាលពីអំឡុងចុងខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងធ្វើការផ្តល់រង្វាន់ជា មេដាយ និងប័ណ្ណសរសើរដល់យុវជនណា ដែលទទួលបានការគាំទ្រច្រើនជាងគេ ក្នុងការផ្ញើររូប ឃ្លីបសំឡេង ឃ្លីបវីដេអូ រូបគំនូរ ដើម្បីចូលរួមប្រកួតប្រជែង ទាក់ទងនឹងប្រធានបទ ការគោរពច្បាប់ចរាចរណ៍ អំពើល្អចំពោះមនុស្សចាស់ជរា និងជនពិការ អំពើល្អចំពោះកុមារ និងស្ត្រីទន់ខ្សោយ ការជួយគ្នានៅពេលមាន គ្រោះថ្នាក់ចរាចរណ៍ ការចូលរួមរើសសំរាមសម្អាតទីក្រុង និងតាមទីធ្លាសាធារណៈ ការទប់ស្កាត់ និង លុបបំបាត់គ្រឿងញៀន និងការឈប់ជក់បារីជាដើម ។
ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យតារាសម្តែងកញ្ញា ហង្ស ម៉ារីនី មានបំណងចង់ចូលរួម ជាមួយការប្រកួតប្រជែងនេះ ដើម្បីយកប្រាក់រង្វាន់ទៅ បន្តសកម្មភាពមនុស្សធម៌បន្តទៀត ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!