13 Hours: The Secret Soldiers in Benghazi ជាខ្សែភាពយន្ត ដកស្រង់ចេញពីព្រឹត្តិការណ៍ពិត និងមានឈុតឆាកវាយ ប្រហារយ៉ាងច្រើន

 
 

One Liner: ខ្សែភាពយន្តដកស្រង់ចេញពីព្រឹត្តិការណ៍ពិតដែលកើតមានឡើងនៅ ក្នុងប្រទេស លីប៊ីកាលពីឆ្នាំ២០១២ និងមានឈុតឆាកវាយ ប្រហារយ៉ាងច្រើន។

មានអ្វីជាច្រើនដែលមើលទៅគួរឲ្យខ្លាចនិងមិនទៀងទាត់នោះទេ។ ប្រទេសលីប៊ីមានមនុស្ស ចេញចូលៗ គួរឲ្យសង្ស័យ ហើយមិនថានរណាក៏ អាចជាសត្រូវរបស់យើងដែរ មិនថាជាសេរីនិយមរឺ ក៏ជ្រុលនិយម អ្នកមិនអាចប្រថុយជីវិតនៅក្នុង ស្ថានភាពនោះបានទេ។

អតីតទាហាន៦នាក់ដែលមិនខ្លាចនឹងអ្វីទាំងអស់ត្រូវការពារជីវិតរបស់ឯកអគ្គរាជទូតអាមេរិក ដែលជាប់ឃុំ នៅក្នុងផ្ទះ ហើយនេះគឺជាកន្លែងដែលរឿង របស់ពួកគេចាប់ផ្តើម។

ឥឡូវនេះលោក Michael Bay អ្នកដឹកនាំរឿង Transformers ដែលល្បីខាងថតរឿងវាយប្រហារ បានចូល មកបង្ហាញស្នាដៃរបស់ គាត់សារជាថ្មីធានាថានឹងជក់ចិត្តតាំង ពីដើមរហូតដល់ចប់។ ការដឹកនាំរឿង ក្នុងស្ទាយបែបនេះក៏ព្រោះតែអារម្មណ៍ ដ៏ជ្រៅមួយដែលទាក់ទងទៅ នឹងជាតិសាសន៍របស់ខ្លួន ដោយគាត់បានដាក់ បង្ហាញឲ្យឃើញនូវទង់ជាតិរបស់អាមេរិច។ រឿងរបស់លោក Michael Bay គឺសឹងតែអាចនិយាយបាន ថាគ្មានចំនុចខ្វះខាតនិងទាក់ទាញជាខ្លាំង។ ជឿជាក់ថាអ្នកទាំងអស់គ្នា មិនដែលឃើញដៃ ដែលបានបាក់ហើយឃើញ ឆ្អឹងចេញមកក្រៅជាក់ស្តែងបែបនេះ ពីមុនមកទេ ប៉ុន្តែអ្នកប្រាកដជាបានជួបនៅ ក្នុងរឿងរបស់លោក Michael Bay ។

ចំណែកឯលោក John Krasinski ជាតួឯក តាំងពីដើមមកសឹងតែទាំងអស់នៃរឿងដែលគាត់ បានសំដែង ភាគច្រើនជាតួទាហាន ហើយក៏មិនខុសពីលើកនេះដែរ។ ការសំដែងក្នុងសភាព រាងកាយមិនរៀបរយ ក៏ប៉ុន្តែគាត់នៅតែបង្ហាញពី សមត្ថភាពសំដែងដ៏អស្ចារ្យ ដែលនិយាយអំពី បុរសម្នាក់នឹកក្រុម គ្រួសាររបស់ខ្លួន ប៉ុន្តែនៅ មានភារកិច្ចដែលត្រូវបំពេញនៅឯ ប្រទេសលីប៊ី ដូច្នេះមិនអាចវិលត្រឡប់ ទៅជួបបាន​។ តួអង្គនៅក្នុងរឿង ភាគច្រើនគឺជាបុរស មានដូចជា លោក James Badge Dale សំដែងនៅក្នុងរឿង Iron man 3,​ លោក Max Martini នៅក្នុងរឿង Pacific Rim ដោយពួកគេបានប្រយុទ្ធ ជាមួយនឹងគ្រាប់កាំភ្លើង និងការបំផ្ទុះជាដើមដែល នឹងធ្វើឲ្យអ្នកទស្សនា មិនអាចទប់អារម្មណ៍បាន។

13 Hours: The Secret Soldiers Of Benghazi ជារឿងដកស្រង់ចេញពីហេតុការណ៍ពិតទាក់ទងនឹង ប្រទេសលីប៊ី ដែលមាន បុរសក្លាហាន៦នាក់ ដែលហ៊ានលះបង់ជីវិតរបស់ខ្លួន ដើម្បីការពារប្រជាជននៅទីនោះ​ និងព្យាយាមជួយ ឯកអគ្គរាជទូតអាមេរិក។ ជីវិតជាច្រើនត្រូវបានពលីនៅ ក្នុងសង្រ្គាមមួយនេះ មិនថាសង្រ្គាមអ្វីនោះទេ វាគ្មានប្រយោជន៍ ថែមទាំងធ្វើឲ្យ បាត់បង់នូវជីវិត អ្នកស្លូតត្រង់ទៀតផង។ ក្មេងៗកាន់កាំភ្លើង ខ្លះទៀតយំ នៅពេលដែលប្រទេសជាតិលែង មានភាពប្រក្រតី។ នៅពេលដែលអ្នករស់នៅ ក្នុងប្រទេសមួយពោរពេញ ទៅដោយសង្រ្គាម​ ទាំងអស់នោះហើយគឺ ជាអ្វីដែលអ្នកនឹងឃើញជាក់ស្តែង មិនមែនត្រឹមតែអាន រឺក៏មើលឃើញក្នុង សារព័ត៌មាននោះទេ។

ទស្សនា Trailer នៅខាងក្រោមនេះទាំងអស់គ្នា។ 13 Hours: The Secret Soldiers Of Benghazi នឹងមានចាក់បញ្ចាំង ចាប់ពីថ្ងៃទី៨ កុម្ភៈនេះត ទៅហើយ។

គួររំឮកថាដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ ចៃកុនតាមប្រព័ន្ធបណ្តាញ សង្គមដូចជា :www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ,www.cinema.com.kh ហើយក៏អាច add​ ចៃកុន ជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្ត ជារៀងរាល់អាទិត្យ។

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម