យុវជន២នាក់ ជិះលឿន ដូចហោះ ដល់ផ្លូវកោង ជ្រុលចូលឡានដឹកដី ស្លាប់ទាំង២នាក់
ខេត្តបាត់ដំបង៖ មន្ត្រីចរាចរណ៏ បានឲ្យដឹងថា យុវជន២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៤:៤៥នាទីល្ងាច ថ្ងៃទី០៤កុម្ភៈ នៅលើផ្លូវលេខ១៥៦A ត្រង់ចំណុច ភូមិកំពង់ពិល ឃុំវត្តតាមឹម ស្រុកសង្កែ ដោយសារ ជនទាំង២នាក់ ជិះម៉ូតូលឿនហូសហេតុ ត្រង់ចំនុចផ្លូវកោង បត់មិនទាន់ ក៏ជ្រុលទៅបុក រថយន្តដឹកដីទាំង បំពានតែម្ដង។
ភ្លាមៗនៅកន្លែងកើតហេតុ សមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះ ជនរងគ្រោះ ទាំង២នាក់ទេ តែជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ស រីឯរថយន្តដឹកដី ពាក់ស្លាកលេខ បាត់ដំបង 3A-1412 អ្នកបើកបរ រត់បាត់ ចោលរថយន្ត ក្រោយកើតហេតុ។
មន្ត្រីចរាចរណ៏បានរាយការណ៏ថា អ្នកជិះម៉ូតូឌុបគ្នា មកពីទិសខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿន ហូសហេតុ លុះដល់ចំនុច ខាងលើ ដែលផ្លូវមានស្ថានភាព កោងទៅខាងឆ្វេងដៃ ខ្លួនផង ក៏ជ្រុលទៅបុករថយន្ត ដែលកំពុងបើក បញ្ច្រាស ទិសមកពីមុខ ទាំងបំពានច្បាប់ បោកក្បាលស្លាប់ ទាំង២នាក់ នៅខាងមុខរថយន្ត តែម្ដងទៅ។ មន្ត្រីចរាចរណ៏ខេត្តបានយក ទាំងរថយន្ត ទាំងម៉ូតូជនរងគ្រោះ ទៅកាន់ស្នងការដ្ធានខេត្តហើយ ដើម្បីដៅស្រាយ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!