ក្រៅពីទូរស័ព្ទ និងនាឡិកាដៃវៃឆ្លាត នៅពេលនេះ អ្នកជំនាញ បង្កើតបាន «កញ្ចក់វៃឆ្លាត» ហើយ!
បរទេស៖ ឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាង និងអស្ចារ្យមួយទៀតហើយ ត្រូវបានអ្នកជំនាញបង្កើតឡើង បន្ទាប់ពីឧបករណ៍សំខាន់ៗមួយចំនួនដូចជា ទូរស័ព្ទដៃវៃឆ្លាត (Smart Phone) និងនាឡិកាដៃវៃឆ្លាត (Smart Watch) ជាដើម ដែលនោះគឺជាផលិតផល កញ្ចក់វៃឆ្លាត (Smart Mirror) វិញម្តង ដែលមានតួនាទី និងលក្ខណៈពិសេសជាច្រើន សម្រាប់មនុស្ស។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ប្រភេទកញ្ចក់វៃឆ្លាត មួយនេះត្រូវបានបង្កើតឡើង ដោយផ្ទាល់ដៃពីសំណាក់លោក Max Braun វិស្វករផ្នែកប្រូក្រាមកុំព្យូទ័រ នៃក្រុមហ៊ុន Google។
កញ្ចក់វៃឆ្លាត ដែលជាឧបករណ៍បច្ចេកវិទ្យា ដ៏ថ្មីស្រឡាងមួយ
កញ្ចក់វៃឆ្លាត ឬ Smart Mirror នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងបន្ទប់ទឹកនៃផ្ទះរបស់ Max ហើយវាមានលក្ខណៈពិសេសជាច្រើន។ កញ្ចក់វៃឆ្លាតនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយអ្នកប្រើប្រាស់ អាចធ្វើការតាមដានព័ត៌មាន មើលការព្យាករណ៍អាកាសធាតុ បានទៀតផង។ ក្រៅពីនេះនៅមានកម្មវិធី Reminders ដែលអាចជួយរំលឹក កុំឲ្យអ្នកភ្លេចកិច្ចការសំខាន់ៗ ដែលអ្នកត្រូវធ្វើនៅពេលបន្ទាប់ ជាដើម។
កញ្ចក់ប្រភេទនេះ ធ្វើឡើងដោយមានការបញ្ចូលនូវគ្រឿងផ្សំ ពិសេសៗជាច្រើន រួមជាមួយនឹងការភ្ជាប់ទៅនឹង បន្ទះកញ្ចក់អេក្រង់សម្រាប់បង្ហាញរូបភាពទៀតនោះ ទើបធ្វើឲ្យវាមានលក្ខណៈពិសេសជាងកញ្ចក់សម្រាប់ឆ្លុះធម្មតា។
យ៉ាងណាមិញ គេនឹងរំពឹងថា ប្រភេទកញ្ចក់វៃឆ្លាតនេះ នឹងអាចដាក់ឲ្យធ្វើចរាចរណ៍លក់នៅលើទីផ្សារ ក្នុងពិភពលោកនៅពេលខាងមុខ ព្រោះវាជាឧបករណ៍បច្ចេកវិទ្យាដ៏ថ្មីប្លែក និងមានប្រយោជន៍ សម្រាប់ជួយសម្រាល ការងាររបស់មនុស្ស៕
លក្ខណៈពិសេស មួយចំនួនរបស់ កញ្ចក់វៃឆ្លាត (smart mirror)
ប្រភព៖ Metro
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!